ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងបេតុងប្រវែង ១២០០គីឡូម៉ែត្រ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៤៣ គីឡូម៉ែត្រ ជានិមិត្តរូបនៅខេត្តត្បូងឃ្មុំ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទនៅខេត្តត្បូងឃ្មុំ។
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូខាងលើ នឹងចាក់បេតុង ជំហានទី២នេះ ដែលត្រូវចំណាយថវិកាជិត២០០លានដុល្លារអាមេរិក ដើម្បីចូលរួមបម្រើជាប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ៕
...