ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ជុំ រស្មី មុខងារជានាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ១៤ បានទទួលមរណៈភាពហើយ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់ពីរូបលោកសន្លប់រយៈពេល ១១ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វឆ្កែ ខណៈនៅពេលគាត់ធ្វើដំណើរទៅកន្លែងធ្វើការ ហើយសាកសពត្រូវបានបូរជានៅក្នុងកងពលតូចអន្តរាគមន៍លេខ១៤។
គួររំលឹកថា លោកអនុសេនីយ៍ឯក ជុំ រស្មី អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងក្រុងពោធិ៍សាត់ ដែលបានចូលបម្រើជាតិមាតុភូមិ(កងទ័ព)តាំងពីឆ្នាំ១៩៨០មកនោះ ហើយជានាយទាហានមួយរូបដែលមានស្នាដៃល្អឆ្នើម និងមានមុខងារជានាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ១៤ ហើយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកសត្វឆ្កែ)កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ឆ្អឹង(ជំនីប្រេសលលាក្បាល) សន្លប់ស្ដូកស្ដឹងមិនដឹងខ្លួន៕
ដោយ៖ បឹុម ពិន