លោក Frank de Boer ត្រូវបានក្លិប Inter Milanបញ្ចប់តំណែងជាគ្រូបង្វឹកហើយបន្ទាប់ពីក្លិបនេះ ប្រកួតចាញ់ក្រុម Sampdoriaកាលពីថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌអុីតាលី Serie A។
បច្ចុប្បន្នលោក Stefano Vecchi គ្រូបង្វឹកក្រុមយុវជនក្លិប Inter Milan ជា អ្នកកាន់តំណែងរបស់លោក Frank de Boer ជាបណ្តោះអាសន្ន ខណៈលោក Stefano Pioli អតីតអ្នកចាត់ការក្រុម Lazioអាចនឹងមកដឹកនាំជាជាអចិន្ត្រៃយ៍តែម្តង។
សារព័ត៌មានពីប្រទេសអុីតាលីបានឲ្យដឹងថា ម្ចាស់ក្លិប Inter Milan ដែលជាក្រុមហ៊ុនចិនបានប្រាប់ពីការបញ្ចប់តំណែងរបស់លោក Frank de Boer តាមរយៈប្រជុំតាម ប្រព័ន្ធអុីនធេើណេត ។
ចំណែកលោក Andre Villas-Boas អតីតអ្នកចាត់ការទូទៅក្លិប Tottenham និងChelseaក៏អាចជាជម្រើសមួយដែលក្លិប Inter Milan ត្រូវយកមកដឹកនាំក្រុមផង ដែរ ៕
...
ដោយ៖ ដេវីត