លិចកប៉ាលនៅឥណ្ឌូនេស៊ីស្លាប់ជិត២០នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី២ ខែវិច្ឆិកា ប៉ូលិសឥណ្ឌូនេស៊ីបានប្រកាសថា មានមនុស្ស១៨នាក់ ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួននៅក្នុងហេតុការគ្រោះថ្នាក់លិចកបាលដឹកអ្នកដំណើរប្រមាណជិត១០០នាក់ គឺជាកម្មករចំណាក់ស្រុក។

លោក Sam Budi Gusdian ដែលជាមន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា នាវាល្បឿនលឿនខាងលើដឹកអ្នកដំណើរ៩៣នាក់ពីប្រទេសម៉ាឡេស៊ីទៅកាន់ Batam ដែលជាកោះមួយរបស់ឥណ្ឌូនេស៊ី ជាប់តំបន់ភាគខាងត្បូង សឹង្ហបុរី។ លោកបានបញ្ចាក់ទៀតថាមាន អ្នកដំណើរ១៨នាក់ស្លា់ប និង ៣៩នាក់បានជួយសង្គ្រោះទាន់ពេល។ចំណែកអ្នកដំណើរ ៣៦នាក់ទៀតនៅបាត់ខ្លួននៅឡើយ ។

ក្រុមរុករកជួយសង្គ្រោះ កំពុងតែបំពេញការងាយ៉ាងសកម្មក្នុងការស្វែងរកអ្នកដែលនៅរស់ ។ ចំណែកសារព័ត៌មានស៊ីនហួរបានផ្សាយថា មានមនុស្សដល់ទៅ២០នាក់ស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ខាងលើ។

មកទល់ពេលនេះ ប៉ូលិសមិនទាន់ប្រកាស់ឲ្យដឹងពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ សោកសៅខាងលើកើតឡើងនៅឡើយទេ ក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់៕

indonesia indonesia1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print