នៅពេលជិតដល់ការបោះឆ្នោតអាមេរិក នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ អ្នកឯក ទេសសេដ្ឋកិច្ចអាមេរិករហូតដល់ទៅ៣៧០ នាក់បានអំពាវនាវដល់ពលរដ្ឋកុំបោះឆ្នោតឲ្យលោក ត្រាំ គឺជាគ្រោះថ្នាក់សម្រាប់អាមេ រិក។
ក្នុងចំណោមអ្នកឯកទេសទាំង៣៧០នាក់មាន៨នាក់ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចបានចុះហត្ថលេខាលើលិខិតមួយច្បាប់ព្រមានពីគ្រោះថ្នាក់ ប្រសិន បើលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិក។
សារព័ត៌មាន Wall Street Journal បានផ្សាយថា ក្នុងចំណោមអ្នកឯកទេស សេដ្ឋកិច្ចសំខាន់ៗខាងលើមានសាស្ត្រា ចារ្យ Angus Deaton មកពីសាកលវិទ្យា ល័យ Princeton ជាអ្នកទើបតែទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចកាលពីឆ្នាំ ២០១៥ និងលោក Oliver Hard មកពី មហាវិទ្យាល័យ Harvard ដែលទើបតែ ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំនេះផងដែរ។
លិខិតខាងលើទទួលបានការទាក់ទាញ យ៉ាងខ្លាំងពីពលរដ្ឋអាមេរិករាប់រយលាននាក់ដោយសារតែអ្នកឯកទេសសេដ្ឋកិច្ចលំដាប់កំពូលរបស់អាមេរិកក៏ស្ថិតនៅក្នុងចំណោមអ្នកប្រឆាំងលោកត្រាំផងដែរ ហើយ បើពលរដ្ឋអាមេរិកនៅតែជ្រើសរើសលោក ត្រាំ នោះវិបត្តិសេដ្ឋកិច្ចនយោបាយនឹងកើត ឡើងនៅអាមេរិកជាមិនខាន។
សូម្បីតែប្រធានធនាគារពិភពលោក WB ក៏ប្រឆាំងផងដែរ។ នៅក្នុងលិខិតនោះបានបញ្ជាក់ថាលោកត្រាំមិនដែលស្តាប់ អ្នកឯកទេសសេដ្ឋកិច្ចដែលគួរឲ្យទុកចិត្តនោះឡើយហើយលោកអាចធ្វើអ្វីតាមតែ អំពើចិត្តអាចធ្វើឲ្យតម្លៃថ្លៃថ្នូររបស់អាមេរិកធ្លាក់ចុះ ហើយជួបវិបត្តិជាទ្រង់ទ្រាយធំ។
កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦នេះ បាន កើនឡើង២,៩ភាគរយ លើសពីការរំពឹង ទុកនេះបើយោងតាមការរំពឹងទុកដែលចុះផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះគឺ ១០ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី។ កន្លងមក អ្នកជំនាញធ្លាប់តែរំពឹងថា កំណើន អាមេរិកមានតែ២,៥ភាគរយប៉ុណ្ណោះ។
ជិតដល់ពេលអាមេរិកបោះឆ្នោតប្រធានាធិបតីកំណើនសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថា បានស្ទុះទៅមុខជាងមុនហួសពីការរំពឹង ទុកកន្លងមក។ កំណើនសម្រាប់ត្រីមាស ទី៣ ឆ្នាំ២០១៦នេះ មាន២,៩ភាគរយ។ ជាកំណើនខ្ពស់បំផុត គិតតាំងពីត្រីមាសទី៣ ឆ្នាំ២០១៤មក ពេលផលិតផលជាតិសរុបក្នុងស្រុកកើន៥ភាគរយ។
ក្រុមអ្នកជំនាញធ្លាប់គិតថា កំណើន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦ នៅសហ រដ្ឋអាមេរិកមានតែ២,៥ភាគរយប៉ុណ្ណោះ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ សេដ្ឋកិច្ចជួប កំណើន០,៨ភាគរយ ហើយត្រីមាសទី២ មានកំណើន១,៤ភាគរយ។
មូលហេតុដែលនាំឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះទៅមុខជាងការរំពឹងទុកនេះគឺដោយសារតែការនាំចេញទៅក្រៅស្រុកកើនជាងមុន ហើយការចាយវាយក្នុងស្រុកវិញក៏ មានការកើនឡើងដែរ។ រដូវក្តៅកន្លងទៅ សហរដ្ឋអាមេរិកនាំចេញសណ្តែកសៀង ទៅក្រៅស្រុកក្នុងបរិមាណខ្ពស់ដោយសារប្រេស៊ីលរងគ្រោះរាំងស្ងួត។ ការវិនិយោគ នៅតាមសហគ្រាសក៏បានកើនឡើងជាង៣,១ភាគរយដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី