ទួរគីមិនអាចអនុវត្តទោសប្រហារជីវិតឡើងវិញឡើយ

ចែករំលែក៖

ក្រោយពីរដ្ឋប្រហារខែកក្កដាមុននេះ លោក អ៊ែរដូហ្គាន បានបង្ហាញបំណងរហូត ចង់ឲ្យទួរគីអនុវត្តការកាត់ទោសប្រហារ ជីវិតឡើងវិញ។ កន្លងមកថ្មីៗលោក អ៊ែរ ដូហ្គាន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ សំណើនេះទៅសភា តែមិនដឹងថាដាក់ទៅសភាពេលណាពិតប្រាកដទេ។

ដោយសាររឿងចង់ឲ្យមានទោសប្រហារ ជីវិតឡើងវិញនេះក្រុមប្រឹក្សាអឺរ៉ុបបាន ព្រមាននិងរំលឹកទួរគីថា ការកាត់ទោស ប្រហារជីវិតជាការដើរផ្ទុយពីគោលការណ៍រដ្ឋអឺរ៉ុប។ សូមបញ្ជាក់ថា ទួរគីជាសមាជិក មួយក្នុងចំណោមសមាជិកទាំង៤៧នៃក្រុមប្រឹក្សាអឺរ៉ុប។

ក្នុងក្របខ័ណ្ឌនៃការដាក់បេក្ខភាពចូលជាសមាជិកសហភាពអឺរ៉ុបទួរគីបានលុបចោលទោសប្រហារជីវិតកាលពីឆ្នាំ ២០០៤។ មិនត្រឹមតែក្រុមប្រឹក្សាអឺរ៉ុបទេ ដែលព្រមានទួរគីរឿងទោសប្រហារជីវិត អូទ្រីសក៏ព្រមានដូចគ្នាដែរ។ រដ្ឋមន្ត្រីការ បរទេសអូទ្រីសលើកឡើងទៅទួរគីថា ទោស ប្រហារជីវិតជាទង្វើអមនុស្សធម៌ និងឃោរឃៅ។

ការបោសសម្អាតផ្ទៃក្នុងនៅតែបន្តធ្វើ តែប្រធានាធិបតីទួរគី លោក អ៊ែរដូហ្គាន មិនទាន់អស់ចិត្តទេ។ រហូតមកដល់ពេល នេះមេចលនាប្រឆាំង គឺលោក ហ្វេទូឡា ហ្គូឡិន មិនត្រូវបានអាមេរិកបញ្ជូនមកឲ្យ ទួរគីកាត់ទោសទេ។ លោកហ្គូឡិននេះហើយ ជាប្រភពភ្លើងកំហឹងរបស់រដ្ឋាភិបាលទួរគី។

លោក ហ្គូឡិន ដើមឡើយជាមិត្តជិត ដិតនឹងរដ្ឋាភិបាល។ ប៉ុន្តែឆ្នាំ២០១៣ មាន ផ្ទុះរឿងអាស្រូវពុករលួយប៉ះពាល់ដល់រដ្ឋាភិបាល និងកិត្តិយសលោក អ៊ែរដូហ្គាន ធ្វើឲ្យលោក ហ្គូឡិន រងការចោទប្រកាន់ថា ប្រឌិតរឿងពុករលួយបង្ខូចកិត្តិយសរដ្ឋា ភិបាល។ មិត្តបានប្រែក្លាយទៅជាសត្រូវ ហើយបើលោក ហ្គូឡិន ពិតជានៅក្រោយ រដ្ឋប្រហារខែកក្កដាមែនប្រាកដជាធ្វើឲ្យលោក អ៊ែរដូហ្គាន ខឹងមិនងាយបាត់អ៊ីចឹង ហើយ៕

turkish-president

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print