វីភាគព័ត៌មានអន្តរជាតិ៖ ប្រទេសជនជាតិឃើដបំបែកចេញពីប្រទេសស៊ីរីនិងប្រទេសទួរគីបង្កក្តីបារម្ភ

ចែករំលែក៖

ជនជាតិឃើដទើបតែបានបង្កើតកម្លាំងទាហានដាច់ដោយឡែករបស់ខ្លួនគឺកម្លាំង ទាហាន «Rozhava » ដើម្បីសហការជាមួយ កម្លាំងទាហានបណ្តាប្រទេសនៅក្នុង សង្គ្រាមប្រឆាំងក្រុមភេរវកម្មIS ។

មេដឹកនាំកម្លាំងជនជាតិឃើដបានឲ្យដឹង ថា នៅពេលដ៏ខ្លីខាងមុខនេះគេនឹងប្រកាស ពីការបង្កើតកម្លាំងទាហាន Rozhava នៅ ភាគខាងជើងប្រទេសស៊ីរី។ ព័ត៌មានខាង លើត្រូវបានទូរទស្សន៍ K24 របស់ជនជាតិឃើដផ្សព្វផ្សាយក្នុងឱកាសខួបលើកទីពីរ (ចាប់ពីឆ្នាំ២០១៤) ដែលក្រុមទាហានជន ជាតិឃើដទទួលបានសិទ្ធិគ្រប់គ្រងនៅតំបន់ ភាគខាងជើងស៊ីរី។

តំបន់គ្រប់គ្រងរបស់ជនជាតិឃើដនៅភាគខាងជើងស៊ីរីមានឈ្មោះថា Rozhava ដែលបានបែងចែកទៅជារដ្ឋ Jazeera មាន ទីក្រុងឈ្មោះ Al Qamishli ។ ក្រៅពីនេះក្រុមជនជាតិឃើដចង់បង្កើតតំបន់សុវត្ថភាព រវាងស៊ីរីនិងទួរគីផងដែរ។

នៅក្នុងពិធីគម្រប់ខួបពីរឆ្នាំថ្ងៃដែលទទួល បានសិទ្ធិស្វ័យភាពរបស់ជនជាតិឃើដនៅ ក្នុងមជ្ឈមណ្ឌល Ahmed Bader ស្ថិតនៅ ជាយក្រុង Qamishli ។ ក្រុមជនជាតិឃើដបានធ្វើការដង្ហែក្បួនព្យុហយាត្រាជាលើកដំបូងរបស់ខ្លួនដែលមានកម្លាំងទាហានស្របច្បាប់។

មេបញ្ជាការរងកម្លាំងការពារ YPG/YPJ ស្ថិតនៅក្នុងរដ្ឋ Jazeera លោក Rezan Gilo បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌ មានថា «កម្លាំងទាហាន Rozhava » នឹង ក្លាយជាកម្លាំងប្រដាប់អាវុធថ្មីនៅភាគខាងជើងស៊ីរីដោយមានឈ្មោះថា «ប្រព័ន្ធ ប្រជាធិបតេយ្យសហរដ្ឋ Rozhava »។

បើទោះបីរដ្ឋាភិបាលទីក្រុងដាម៉ាកាស របស់លោក អាល់អាសាដ មិនទទួលស្គាល់ សិទ្ធិស្វ័យភាពរបស់ក្រុមជនជាតិឃើដក៏ដោយក៏ក្រុមនេះបានប្រកាសគ្រប់គ្រងនៅឆ្នាំ២០១៤ ហើយពេលនោះរដ្ឋាភិបាលស៊ីរី មិនមានប្រតិកម្មអ្វីនោះឡើយដោយរដ្ឋា ភិបាលស៊ីរីមិនអាចគ្រប់គ្រងលើក្រុមជនជាតិឃើដនោះបានដែរ។

កម្លាំងជនជាតិឃើដនៅក្នុងប្រទេសស៊ីរីមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ គណបក្សពលករជនជាតិឃើដនៅក្នុង ប្រទេសទួរគី (PKK) ដែលជាកម្លាំងប្រឆាំង រដ្ឋាភិបាលស៊ីរីរយៈពេល៣ទសវត្សកន្លងមក។ គណបក្សនោះស្ថិតនៅព្រំដែនប្រទេស ទួរគី ហើយតែងតែទាមទារសិទ្ធិគ្រប់គ្រងស្វយ័ត។ ភាពតានតឹងរវាងក្រុមនេះនឹងទួរគី កាន់តែខ្លាំងឡើងក្រោយពេលរដ្ឋាភិបាលបានចោទប្រកាន់ក្រុមជនជាតិឃើដគឺជាក្រុមភេរវកម្មដែលបានវាយប្រហារទៅលើទីតាំងជាច្រើននៅក្នុងប្រទេសទួរគីនាពេល កន្លងមក។

រដ្ឋាភិបាលទួរគីកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីកម្លំាងជនជាតិឃើដនៅក្នុងប្រទេសស៊ីរីក្លាយជាសាខារបស់គណបក្ស PKK ដែលព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន។ កម្លាំងជនជាតិឃើដកាន់តែរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសហការជា មួយក្រុមដែលមានប្រៀបក្នុងតំបន់ដើម្បី វាយប្រហារទៅលើក្រុមIS ។ ជនជាតិរុស្ស៊ីបានដឹងយ៉ាងច្បាស់ពីហេតុការណ៍ខាងលើ ទោះបីសហការជាមួយក្រុមជនជាតិឃើដក្នុងការវាយប្រហារក្រុមIS នាពេលកន្លង មកក្តី។

ដូច្នេះកម្លាំងជនជាតិឃើដនៅស៊ីរីពិបាក ចុះកិច្ចព្រមព្រៀងជាមួយអាមេរិកក្នុងការ វាយប្រហារផ្ទុយទៅវិញក្រុមនេះបានសហ ការជាមួយរុស្ស៊ីជួយដល់រុស្ស៊ីក្នុងការវាយប្រហារទៅវិញ។

ចំណុចខាងលើបានធ្វើឲ្យស្ថានភាពវិបត្តិ នៅក្នុងប្រទេសស៊ីរីមិនអាចរកឃើញទីបញ្ចប់ ឡើយដោយពេលនេះរុស្ស៊ីក៏មានក្រុមជនជាតិភាគតិចនៅទីនោះជាកម្លាំងរបស់ខ្លួនដែរ ចំណែកអាមេរិកមានក្រុមបះបោរ ប្រឆាំងរដ្ឋាភិបាលស៊ីរី។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា សង្គ្រាមនៅក្នុងប្រទេសស៊ីរីកាន់តែអូសបន្លាយ ហើយទឹកដីស៊ីរីកាន់តែបាត់បង់ច្រើន ឡើងៗ នៅទីបំផុតប្រធានាធិបតីស៊ីរី អាល់ អាសាដ នៅសល់តែទីក្រុងដាម៉ាកាស ប៉ុណ្ណោះដែលខ្លួនគ្រប់គ្រង។

ពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសស៊ីរី រុស្ស៊ីនិងលោកខាងលិចបានចោទគ្នាទៅ វិញទៅមកថា បានប្រព្រឹត្តល្មើសនៅទីនោះ។

រដ្ឋាភិបាលរុស្សីបានប្រកាសថា «មិនអាច ទទួលយកបានឡើយ» សម្តីដែលបន្លឺឡើង ក្នុងក្រុមប្រឹក្សាសន្តិសុខ។ រីឯបបូរមាត់ចេញ ពីឯកអគ្គរដ្ឋទូតអាមេរិកដែលចោទរុស្ស៊ីថា ប្រព្រឹត្ត «អំពើឃោរឃៅសែនអមនុស្ស ធម៌» នៅស៊ីរីនិងវោហារបំភ្លៃចេញពីបបូរមាត់ឯកអគ្គរដ្ឋទូតអង់គ្លេសដែលចោទរុស្ស៊ី ថា ប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីសង្កត់ធ្ងន់ថា អាមេរិក អសមត្ថភាពញែកពួកភេរវជនឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុលនិយមចែងដោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីដែលចុះហត្ថលេខារវាងម៉ូស្គូនឹងវ៉ាស៊ីនតោន។

«យើងចាត់ទុកសម្តីសម្តៅនិងវាយហារបំភ្លៃបន្លឺឡើងក្នុងក្រុមប្រឹក្សាសន្តិសុខ អ. ស.ប. នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ដោយតំណាងផ្លូវការរបស់ ស.រ.អា. និង អង់គ្លេសជះមកលើរុស្ស៊ីថា ជាទូទៅគឺមិនអាចទទួលយកបានឡើយដោយវាអាចនាំឲ្យខូចដល់ដំណោះស្រាយវិបត្តិនៅស៊ីរី និងខូចដល់ទំនាក់ទំនងទ្វេភាគីរបស់មូស្គូជាមួយវ៉ាស៊ីនតោន និងជាមួយក្រុងឡុងក្នុង ផលប្រយោជន៍នៃដំណោះស្រាយនេះ» សេចក្តីខាងលើថ្លែងកាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ទៅពួកអ្នកកាសែតនៅ ទីក្រុងមូស្គូដោយអ្នកនាំពាក្យផ្លូវការរបស់ វិមានក្រិមឡាំងដោយលោក ឌីមីទ្រី ពេស្កូវ។

មូលហេតុដែលញ៉ាំងឲ្យក្រុមប្រឹក្សាសន្តិ សុខ អ.ស.ប កោះប្រជុំជាបន្ទាន់ទៅតាមសំណូមពរអាមេរិក អង់គ្លេស បារាំង គឺដើម្បី ថ្កោលទោសរុស្ស៊ី ចំពោះការទម្លាក់គ្រាប់បែក ដោយរួមជាមួយកងអាកាសស៊ីរីអស់រយៈពេល៣ថ្ងៃជាប់មកហើយស្រោចទៅលើ សង្កាត់ណានៃក្រុងអាឡិប ដែលស្ថិតនៅក្រោមការកាន់កាប់របស់ពួកឧទ្ទាម ហើយបើតាមតួលេខអង្គការស៊ីរីខាងឃ្លាំមើលការ គោរពសិទ្ធិមនុស្ស OSDH គឺបណ្តាលឲ្យស្លាប់យ៉ាងហោចណាស់ក៏១២៤នាក់ដែរ ក្នុងនោះមានកុមារ១៩នាក់កប់នៅក្រោម គំនរបាក់បែកនៃអគារដួលរលំដោយសារការទម្លាក់គ្រាប់បែកនោះ។ ម្លោ៉ះហើយ បានជាលោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Samantha Power បានថ្លែងយ៉ាងម៉ឺងម៉ាត់ ថា អ្វីៗដែលធ្វើដោយរុស្ស៊ីនៅស៊ីរីគឺមិនមែន រកដំណោះស្រាយតាមផ្លូវការទូតទេតែជា «អំពើព្រៃផ្សៃសែនឃោរឃៅអមនុស្សធម៌» ដែលច្រានស្ថានការណ៍នៅទីនោះឲ្យធ្លាក់ក្នុងភាពទ័លច្រក។

លោកឯកអគ្គរដ្ឋទូតអង់គ្លេស Matthew Rycroft បានស្នើឲ្យរួមប្រជុំតុលាការព្រហ្មទណ្ឌអន្តរជាតិដែលមានសមត្ថកិច្ចខាងពិនិត្យមើលឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយរុស្ស៊ី ប៉ុន្តែការប៉ុនប៉ងលើកចុងក្រោយ រួមប្រជុំបែបនេះត្រូវបានផ្កាប់ឲ្យលឹបទៅដោយការវេតូរបស់រុស្ស៊ី។
អាមេរិកនិងរុស្ស៊ីពេលនេះសុទ្ធតែមានក្រុមជនជាតិនៅក្នុងប្រទេសស៊ីរីផ្ទាល់ជាដៃគូរ ហើយក៏មានទីតាំងយោធានៅទីនោះ ផងដែរ ដែលជាហេតុធ្វើឲ្យស្ថានភាពនៅ ក្នុងប្រទេសស៊ីរីមិនអាចរកឃើញទីបញ្ចប់៕

index11665268185_848f03648b_o

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print