ព្រមានទៀតហើយ! រដ្ឋមន្ត្រីសុខាភិបាលព្រមានពេទ្យមិនព្យាបាលអ្នកជំងឺមុនគិតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានព្រមានជាថ្មី ម្តងទៀត ចំពោះមន្ត្រីសុខាភិបាល ឬ ក្រុម គ្រូពេទ្យ វេជ្ជបណ្ឌិត នៅតាមបណ្តាមន្ទីរ ពេទ្យរដ្ឋ និងឯកជនដែលពុំបានយកជិត ទុកដាក់ជួយសង្គ្រោះអ្នកជម្ងឺឲ្យបានទាន់ពេលវេលា តែបែរជានៅទាមទារឲ្យក្រុម គ្រួសារអ្នកជំងឺ ឬអ្នកជំងឺត្រូវតែ បង់លុយ សេវាពិនិត្យ ឬព្យាបាល ឫសង្គ្រោះជាមុនឲ្យទៅមន្ទីរពេទ្យនោះ ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកព័ត៌ មាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ដូចនេះថា តួនាទីរបស់គ្រូពេទ្យត្រូវតែសង្គ្រោះ ជីវិតមនុស្សជាមុនឯលុយកាក់ចាំគិត ជាក្រោយ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ ទៀតថា បើសិនជាមានគ្រូពេទ្យ ឬមន្ត្រី សុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋ ឬឯក ជន ឬនៅតាមមណ្ឌលសុខភាពនានា ដែលទារលុយអ្នកជំងឺមុនទើបព្យាបាលនិងពិនិត្យ ឬសង្គ្រោះនៅសូមគ្រួសារអ្នកជំងឺ ឬ អ្នក ជំងឺត្រូវតែកត់ឈ្មោះ គ្រូ ពេទ្យ និងឈ្មោះ មន្ទីរពេទ្យ ព្រមទាំងពេលវេលាច្បាស់លាស់ហើយសូមទូរស័ព្ទការណ៍ ជូនលោកជា បន្ទាន់ ដើម្បីមានវិធានការជួយអ្នកជំងឺ និងមានវិធានការចំពោះគ្រូ ពេទ្យដែល បំពាន់វិជ្ជាជីវៈគ្រូពេទ្យ និងគ្មានមនុស្សធម៌ក្នុងនាមគ្រូពេទ្យ និងមានវិធានការកែលម្អក្នុងវិស័យសុខាភិបាល ។

សូមបញ្ជាក់ថានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវបានសម័យ ប្រជុំពេញអង្គព្រឹទ្ធសភា ពិភាក្សានិងអនុម័ត ដោយសំឡេង៥០ លើ៥០ ។

បើទោះបីជាលោករដ្ឋមន្ត្រីក្រសួងសុខា ភិបាលធ្លាប់ព្រមានញយដងហើយក៏ ដោយ ក៏បញ្ហាដដែលៗនេះនៅតែកើតមាន ជាពិសេសចំពោះប្រជាពលរដ្ឋអ្នកជំងឺ ដែលមានជីវភាពខ្វះខាត ឬខ្សត់ខ្សោយ ។យ៉ាងណាក៏ដោយគេរំពឹងថា ការព្រមាន របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកនេះ អាចមានលទ្ធផលវិជ្ជមានច្រើន ជាងលើកមុន ៕

pp-5 pp-4 pp-1 pp-3 pp-2

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print