កីឡាកាយសម្ព័ន្ធវ័យក្មេងកម្ពុជាគឺជាក្តីសង្ឃឹមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកសរសើរចំពោះកីឡាករកីឡាការិនី វ័យក្មេងរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធថា ជាក្តីសង្ឃឹមសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះ។ ការ លើកសរសើររបស់លោកឧកញ៉ា សុខ ហុង នេះ គឺក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។

លោកឧកញ៉ាសុខ ហុង មានប្រសាសន៍ ថា ឆ្លងតាមរយៈការប្រកួតជាច្រើនថ្ងៃក្នុងព្រឹត្តិការណ៍នេះ លោកសង្កេតឃើញថា កីឡាករកីឡាការិនីកាយសម្ព័ន្ធកម្ពុជាមានការរីកចម្រើនខ្លាំងទាំងផ្នែកបច្ចេកទេសនិងជំនាញប្រើឧបករណ៍ ដោយសារតែបានការយកចិត្តទុកដាក់ពីសំណាក់លោក ថោង ខុន ជាប្រធានសហព័ន្ធដោយលោកបានគាំទ្រនិងជំរុញលើកទឹកចិត្ត គ្រប់កាលៈទេសៈ ពិសេសលោកគ្រូ អ្នកគ្រូ បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធាន កីឡាករកីឡាការិនីវ័យក្មេងប្រកបដោយទេពកោសល្យមត្ថភាពខ្ពស់ ។

លោក ណយ ផាន់ណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យ ដឹងថា ចំពោះលទ្ធផលចំណាត់ថ្នាក់វិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិកឯកត្តជនបុរសមេដាយមាសបានទៅកីឡាករ ជៀន ចាន់បូរី មកពី រាជធានីភ្នំពេញមាន២០,៩០ពិន្ទុ មេដាយ ប្រាក់កីឡាករ ង៉ែត តុលា មកពីខេត្តតាកែវ មាន១៧,០៥ពិន្ទុនិងមេដាយសំរឹទ្ធិបានទៅកីឡាករ ហាស់ សុខហ៊ួ មកពីខេត្ត ក្រចេះមាន១៤,៦០ពិន្ទុ ។

វិញ្ញាសាអាអេរ៉ូប៊ិកឯកត្តជនផ្នែកនារី មេដាយមាស បានទៅកីឡាការិនី ឌឹម អ៊នធីតា មកពីខេត្តកំពង់ឆ្នាំងមាន១៦,០៥ពិន្ទុ មេដាយប្រាក់បានទៅកីឡាការិនី ស៊ីវ ចន្ថារាជ មកពីធានីភ្នំពេញមាន១៦ពិន្ទុ និង មេដាយសំរឹទ្ធិកីឡាការិនី ធឿន គឹមស្រៀង មកពីខេត្តតាកែវមាន១២,៩៥ពិន្ទុ ។

វិញ្ញាសាអាអេរ៉ូប៊ិកគូ មេដាយមាសបានទៅរាជធានីភ្នំពេញមាន១៩,៣៥ពិន្ទុមេដាយប្រាក់បានទៅខេត្តតាកែវមាន១៥,៤០ពិន្ទុ និងមេដាយសំរឹទ្ធិបានទៅខេត្តកំពង់ឆ្នាំងមាន១២,១០ពិន្ទុ ។

វិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូ៣នាក់មេដាយមាសខេត្តតាកែវមាន១៣,៧០ពិន្ទុមេដាយប្រាក់ខេត្តកំពង់ឆ្នាំងមាន១២,១០ពិន្ទុ និងមេដាយសំរឹទ្ធិខេត្តក្រចេះមាន១២ពិន្ទុ ។ វិញ្ញាសាអាអេរ៉ូប៊ិកជាក្រុមមេដាយមាសខេត្តតាកែវមាន១៣,០៥ពិន្ទុ មេដាយប្រាក់បានទៅខេត្តកំពង់ឆ្នាំងមាន ១២,២០ពិន្ទុ និងមេដាយសំរឹទ្ធិខេត្តក្រចេះមាន១១,៩០ពិន្ទុ។

លោកណយ ផាន់ណា បានបញ្ជាក់ថា វិញ្ញាសាកាយសម្ព័ន្ធ Artistic ឯកត្តជនបុរសលេងជាមួយឧបករណ៍ចម្រុះមេដាយមាសកីឡាករ សំ រីម មកពីរាជធានីភ្នំពេញមាន៦១,១៧ពិន្ទុ មេដាយប្រាក់កីឡាករ វៃ ភក្ត្រា មកពីខេត្តតាកែវមាន៥៩,៧១ពិន្ទុ និង មេដាយសំរឹទ្ធិកីឡាករឈឿន សុខមកពី ខេត្តក្រចេះមាន ៤៩,៦១ពិន្ទុ ។ លេងជា មួយឧបករណ៍ជំនាញកងមេដាយមាស កីឡាករ ឈឿន ដែន មកពីខេត្តក្រចេះមាន ១០,៥៣ពិន្ទុ មេដាយប្រាក់កីឡាករ ឆយ រដ្ឋា មកពីខេត្តក្រចេះមាន១០,១៦ពិន្ទុ និង មេដាយសំរឹទ្ធិបានទៅកីឡាករ មួន ពេជ្រសិលាខេត្តតាកែវមាន៥,០៣ពិន្ទុ ។ ឧបករណ៍ជំនាញសេះលោតមេដាយមាស កីឡាករ ងឿន សុវណ្ណារ៉ាខេត្តក្រចេះមាន៩,៩២ពិន្ទុ មេដាយប្រាក់ វៃ ឆាងឈុន ខេត្ត តាកែវមាន៩,៨៨ពិន្ទុនិងមេដាយសំរឹទ្ធិ ធឿន សំណាងខេត្តក្រចេះមាន៨,២៣ពិន្ទុ ។ ឧបករណ៍ជំនាញលើកម្រាលមេដាយមាសកីឡាករ សំ រីម មកពីរាជធានីភ្នំពេញមាន១២,៤០ពិន្ទុ មេដាយប្រាក់ វៃ ភក្ត្រា ខេត្ត តាកែវមាន១១,១៦ពិន្ទុ និងមេដាយសំរឹទ្ធិ សុន វី រ៉ា ខេត្តក្រចេះមាន១០,៥៣ពិន្ទុ ។ វិញ្ញាសាក្រុម៦នាក់ មេដាយមាសបានទៅខេត្តក្រចេះមានពិន្ទុ១៨៩,៩២មេដាយប្រាក់ខេត្តតាកែវ មាន១៧៥,៨៦ពិន្ទុ និងមេដាយសំរឹទ្ធិខេត្តកំពង់ឆ្នាំងមាន៧៥,៨២ពិន្ទុ៕

%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%99%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%96%e1%9f%90%e1%9e%93%e1%9f%92%e1%9e%92 vlcsnap-2016-10-31-06h15m23s70 vlcsnap-2016-11-01-12h06m33s188

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print