​កីឡាករកីឡាការិនីវ័យក្មេងត្រូវបានកំណត់ទេពកោសល្យបានច្រើនសម្រាប់ត្រៀមចូលរួមស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា រយៈពេលប៉ុន្មានថ្ងៃនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦នេះ យើងបានកំណត់ទេពកោសល្យរបស់កីឡាករកីឡាការិនីវ័យក្មេងរបស់យើងបានច្រើនគួរឲ្យកត់សម្គាល់សម្រាប់ការត្រៀមលក្ខណសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីនាឆ្នាំ២០១៧ខាងមុខនេះ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា ដោយឡែកព្រឹត្តិការណ៍កីឡាជាតិលើកទី១ដែលព្រះរាជាណាចក្រកម្ពុជាយើងសាកល្បងរៀបចំឲ្យមានទម្រង់ស្រដៀងគ្នាបេះបិទនឹងទម្រង់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះ អាចនិយាយបានថា យើងទទួលបានជោគជ័យលើសពីការរំពឹងទុក ។

លោកបានបន្តទៀត ថាចំពោះលទ្ធផល ចំណាត់ថ្នាក់មេដាយជាបណ្តោះអាសន្ន មាន២ក្រសួង១រាជធានីស្ថិតនៅលំដាប់ Top 3 មានន័យថា ក្នុងចំណោម២៧អង្គ ភាពស្ថាប័ន ។ លោកបានបញ្ជាក់បន្ថែមថា ស្ថាប័នដែលដណ្តើមបានមេដាយច្រើនជាងគេទី១-រាជធានីភ្នំពេញ, ទី២-ក្រសួងមហា ផ្ទៃ ទី៣-ក្រសួងការពារជាតិ ។

ចំពោះសកម្មភាពប្រកួតរបស់កីឡាករកីឡាការិនីទាំង២៧រាជធានី-ខេត្តក្រសួង និងគ្រោងបញ្ចប់បិទគ្រប់ប្រភេទកីឡានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ដោយឡែក ពិធីបិទការប្រកួតនឹងធ្វើឡើងក្រោមអធិ បតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៤រសៀលនៅពហុ កីឡដ្ឋានជាតិ៕

%e1%9e%9c%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8b-%e1%9e%85%e1%9f%86%e1%9e%9a%e1%9e%be%e1%9e%93 %e1%9e%81%e1%9e%9f%e1%9f%81%e1%9e%98%e1%9e%9a%e1%9f%88%e1%9e%9f%e1%9f%81%e1%9e%9a%e1%9e%b8%e1%9e%98%e1%9e%93

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print