img_4982

រថយន្តMATRIX បើកបុករបាំងថ្មទ្រូងផ្លូវវៀច១ផ្ទាំង​ តែរថយន្តខ្ទេចមុខមួយជំហៀង

nkd-36x6_outline

ភ្នំពេញ៖ រថយន្តបង្កម៉ាកMATRIX មួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀច១ផ្ទាំង តែរថយន្តបង្កវិញ បានរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចខាងត្បួងស្ទុបបូកគោប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាកMATRIX ដែលបើកបរដោយបុរសម្នាក់និងស្រី២នាក់រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀច១ផ្ទាំង តែរថយន្តបង្កវិញបានដាច់ការឡែកង់មុខរងផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកនៅក្នុងរថយន្តបង្កសំណាងល្អមិនបានរងរបួសនោះទេ ហើយភ្លាមៗ អ្នកបើកបរបានចុះគេចខ្លួនបាត់អស់ បន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញ់ចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕

img_4982 img_4980 img_4973 img_4975

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print