បង្ក្រាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកពញាឮ ដកហូតថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកពញាឮ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញឮ ខេត្តកណ្តាល កាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកចំនួន១៧កញ្ចប់ (កញ្ចប់ធំ១កញ្ចប់ ,កញ្ចប់មធ្យម១កញ្ចប់ និងកញ្ចប់តូច១៥កញ្ចប់) , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ,ទូរស័ព្ទដៃ៤គ្រឿង ,ដាវសាមូរ៉ៃ១ដើម ,កាំបិតផ្គាក់១ដើម និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀននោះឈ្មោះ នុត សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញឮ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំកំពង់លួង ដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យយកគ្រឿងញៀនមករក្សាទុកនៅផ្ទះជាច្រើនកញ្ចប់ ដើម្បីជួញដូរទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕

kadal-1 kadal-4 kadal-2

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print