ចាប់រំលោភមិនរើសមុខ ស្ត្រីអាយុ៧១ឆ្នាំពិការភ្នែក និងថ្លង់ នៅចាប់រំលោភទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណៈដែលស្រវឹងស្រាជោកឡើងទៅលើផ្ទះចាប់ស្ត្រីចំណាស់ពិការភ្នែក និងថ្លង់រហូតបានសម្រេចកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនសង្ស័យ មានឈ្មោះ ស៊ុន ចាន់ណាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។ រីឯស្ត្រីរងគ្រោះអាយុ៧១ឆ្នាំ ជាជនពិការភ្នែក និង ថ្លង់រស់នៅតែម្នាក់គ្មានទីពឹង ។

សមត្ថកិច្ចនគរបាលបន្តថាមុនពេលកើតហេតុ បុរសខាងលើបានផឹកស្រវឹងជោក ជាំហើយក៏បានឡើងទៅវាយស្ត្រីពីការថ្លង់បណ្ដាលអោយរងរបួស ទើបធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។

ក្រោយកើតហេតុ ក៏មានសេចក្ដីរាយការណ៍ថា មានជនសង្ស័យចាប់រលោភស្ត្រីពិការ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ចឃាត់ ខ្លួនជនស្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង  ៕

svr-3 svr-1 svr-4 svr-2

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print