sihanouk-4

បើករថយន្តបុកម៉ូតូរបួសធ្ងន់៣នាក់ រួចអ្នកបើកបររត់គេចខ្លួនដោយសុវត្ថិភាព

nkd-36x6_outline

ខេត្តព្រះសីហនុ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍បើកប៉ះជាមួយម៉ូតូ ហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួនដោយសុវត្ថិភាព កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ មុខផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្ត០១គ្រឿង ម៉ាកតូយ៉ូតា កាមរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ៨១២៧ភព២ បើកបរក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបររត់គេចខ្លួនបាត់) ពេលមកដល់ចំណុចខាងលើ បានបុកប៉ះនឹងម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌ខៀវ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះលី ហឺន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រកាប់គោ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត ១ ឈ្មោះ សាន ស្រីលីន ភេទស្រី អាយុ ១៨ ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ២ ឈ្មោះ ខឿន សារ៉េត ភេទស្រី អាយុ៥៥ឆ្នាំមុខរបរមេផ្ទះមានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ៕

sihanouk-4 sihanouk-3 sihanouk-1 sihanouk-2 sihanouk-5

ដោយ៖ ឆ្លាម សមុទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print