red-1

ហង្សក្រហម Liverpool ឡើងមកឈរកំពូលតារាង Premier league ក្រោយឈ្នះ Watford 6-1

nkd-36x6_outline

ក្រុមហង្សក្រហម Liverpool បានឡើង មកឈរកំពូលតារាងអង់គ្លេស Premier league ក្រោយឈ្នះ Watford 6-1 កាលពីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៦។

ខ្សែបម្រើស្លាបអន្តរជាតិសេណេហ្គាល់Mane រកបានពីរគ្រាប់នៅនាទី២៧ និង ៦០។ ចំណែក៤គ្រាប់ទៀតកើតចេញពី កីឡាករប្រេស៊ីល Philippe Coutinho, កីឡាករអាល្លឺម៉ង់E.Can, ខ្សែប្រយុទ្ធ ប្រេស៊ីល Roberto Firmino និងកីឡាករ ហុល្លង់ G.Wijnaldum ។ ក្រុមភ្ញៀវអាច តដៃបានមួយគ្រាប់ដោយខ្សែការពារ សញ្ជាតិហុល្លង់ D.Janmaat ។

ក្នុងចំណោម៨ប្រកួតចុងក្រោយនេះ ក្រុមរបស់លោក Jurgen Klopp ឈ្នះចំនួន ៧ប្រកួត។ គ្រូបង្វឹកអាល្លឺម៉ង់ Jurgen Klopp បាននិយាយថា “យើងកំពុងតែចាប់ផ្តើមប្រមូលពិន្ទុ ហើយបន្តលេងបែបនេះ រហូតទើបយើងអាចមើលឃើញលទ្ធផលពេលចប់។ ខ្ញុំបានដឹងរឿងច្រើនកាលពី អតីតកាលរបស់ក្លិប Liverpool ពិសេសគឺកាលពី២ទៅ៣ឆ្នាំមុននៅពេលដែលក្រុមហង្សក្រហមជិតបានឈ្នះជើងឯកអង់គ្លេស Premier League។ ប៉ុន្តែក្រុមយើងរដូវកាលនេះមិនមែនជាក្រុមកាលពី២ទៅ៣ឆ្នាំមុននោះទេ ហើយក៏មិនមែនជាក្រុម Liverpool កាលពី២៥ឆ្នាំមុនដែរ។ យើងគឺជាក្រុម ថ្មីហើយកំពុងតែឈរលើទីតាំងល្អបំផុត”។

នៅថ្ងៃជាមួយគ្នានោះក្រុមកាំភ្លើងធំ Arsenal បានទទួលតែ១ពិន្ទុប៉ុណ្ណោះដោយប្រកួតស្មើក្រុម Tottenham 1-1។ ចំណែក បិសាចក្រហម Manchester United បាន យកឈ្នះលើក្រុមS wansea City ដោយ លទ្ធផល 3-1 ៕

red-1 red-2

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print