នគរបាលចាប់បានក្រុមចោរប្លន់កក្រើកក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមចោរប្រដាប់អាវុធវ័យក្មេងដែលតែងតែធ្វើសកម្មភាពប្លន់ កក្រើកក្រុងព្រះសីហនុពេលនេះត្រូវបានសមត្ថកិច្ចបង្ក្រាបបាន៤នាក់ហើយនៅ សល់ម្នាក់ទៀតកំពុងរត់គេចខ្លួន ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនកណ្តាលនគរបាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមចោរប្លន់ កក្រើកក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចនគរ បាលចាប់ខ្លួន៤នាក់ហើយ ដោយ ម្នាក់ចាប់ ខ្លួនបាននៅថ្ងៃទី២៥ ខែតុលា ។ រីឯ៣នាក់ទៀតស្រាវជ្រាវចាប់បានកាលពី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកស្នងការរងបន្តថា ជនសង្ស័យទាំង៣នាក់ដែលទើបចាប់ខ្លួនបានមាន ១-ឈ្មោះ វី ដា ភេទប្រុស អាយុ២០ឆ្នាំ ជាមេខ្លោង កាន់កាំភ្លើងភ្ជង់បាញ់, ២-ឈ្មោះ ផល ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ និង ៣-ឈ្មោះ វេង រិន ភេទប្រុស អាយុ១៨ឆ្នាំ ។ ជនសង្ស័យ ៣នាក់ មានមុខរបរជាកម្មករ ស្នាក់នៅផ្ទះ ជួល ក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។ រីឯម្នាក់ទៀតឈ្មោះដែលចាប់ខ្លួនបានមុនគេឈ្មោះ ញឹម ប៊ុនថេរ ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារ ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ក្នុងយុទ្ឋនាការបង្ក្រាបនេះដែរសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន ១-ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឡើងស៊េរីឆ្នាំ២០១៤ ជាមធ្យោបាយធ្វើ សកម្មភាពប្លន់, ២-ទូរស័ព្ទដៃម៉ាក iPhone 5s ១គ្រឿង ជាផលអំពើចោរកម្ម (ប្លន់ថ្ងៃ ទី១វិច្ឆិកា២០១៦) ។

ជនសង្ស័យបានសារភាពទៀតថា ម៉ូតូដែលប្លន់បានសម្រេចកាលពីលើកមុនៗពួកគេជិះយកទៅលក់នៅផ្សារដីហុយ រាជ ធានីភ្នំពេញ ។ ចំណែកអាវុធខ្លីម៉ាកកា៥៩ ឈ្មោះ វី ដា បានទិញពីជនមិនស្គាល់អត្តសញ្ញាណនៅម្តុំផ្សារដីហុយ រាជធានី ភ្នំពេញ តំលៃ៥០០ដុល្លារ ។ តែពេលសមត្ថកិច្ចចាប់ខ្លួនយប់មិញភ័យពេកក៏បានបោះ កាាំភ្លើងចោលតាមផ្លូវបាត់ទៅហើយ ៕

sihanu-2 sihanu-1

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print