ចាប់ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចាប់ជំរិតក្មេងទារប្រាក់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បាននាំយកក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិបរញ៉ុក ឃុំសាមគ្គឺ ស្រុកអូរជុំខេត្តរតនគិរី ដើម្បីចាប់ជំរិតទាប្រាក់ មកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង៣និង១៥នាទី សមត្ថកិច្ចបានទទួលក្មេងនោះវិញហើយ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ។

កម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត សហការជាមួយកម្លាំងអធិការស្រុកបរកែវ ដោយមានការចង្អុលណែនាំពីលោកស្នងកា រនិងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរងព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផន ប្រុស (ហៅសាន, វែង) ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរមុខរបរ កម្មករជៀជ័រកៅស៊ូ ស្នាក់នៅភូមិបរកែវចាស់ ឃុំ ឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី នៅចំណុចចំការចន្ទី ស្ថិតនៅភូមិត្រុំ ឃុំ ឡាមិញ ស្រុកបរកែវ ដែលជាប់ពាក់ព័ន្ឋក្នុងករណី ចាប់ក្មេងជំរិតទារប្រាក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ចំពោះក្មេងប្រុស ឈ្មោះ គឹម ធួន អាយុ៩ឆ្នាំដែលខ្លួនបានចាប់យកទៅនោះគឺបានបញ្ជូនទៅភ្នំពេញជាមួយប្រពន្ធរបស់ខ្លួនដើម្បីទៅរកការងារធ្វើ ហើយចំណែកខ្លួនបានឡើងមកខេត្តរតនគិរីដើម្បីដោះស្រាយពីរឿងបងប្រុសរបស់ជនរងគ្រោះជំពាក់លុយ ។

នៅពេលណាដោះស្រាយរួច ខ្លួននឹងទាក់ទងជាមួយប្រពន្ធដើម្បីយកក្មេងប្រុសនោះមកប្រគល់ជូនអោយម្ដាយគេវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ស្វែងរកជនរងគ្រោះមកប្រគល់ក្មេងប្រុសជូនក្រុមគ្រួសារវិញ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

img-20161107-wa0103

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print