nkd

រឿង”បណ្ដឹងស្រីទាំង៥” ដាក់បញ្ចាំងជាផ្លូវការជាមួយក្តីរំពឹងខ្ពស់

nkd-36x6_outline

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំទី១ដែលផលិតក្រោមការសហការរវាងផលិតកម្ម មហាហង្សនិងផលិតកម្មផ្កាប្រាំគឺរឿងបានចំណាយទុនក្នុងការផលិតប្រមាណជា ១៥ម៉ឺនដុល្លារបានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកានេះ នៅ ផ្សារទំនើបTK Avenue ក្រោមវត្តមានផលិត ករសិល្បករជាច្រើនរូបចូលរួម។

ខ្សែភាពយន្តនេះមិនត្រឹមតែមានបំណងជ្រៀតចូលទីផ្សារក្នុងស្រុកនោះទេគឺខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនៅបណ្តាប្រទេសមួយចំនួនផងដែរ ពិសេសគឺប្រទេសជិតខាងនិងសហរដ្ឋអាមេរិកផងដែរ។នេះបើតាមការបញ្ជាក់របស់ លោក អុិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស។ លោកបាន ថ្លែង ថា រឿង “បណ្តឹងស្រីទាំងប្រាំ”ចូលរួមសហការថតជាមួយជនជាតិអាមេរិកបូកនឹង២ផលិត កម្មក្នុងស្រុកផ្កាប្រាំនិងមហាហង្ស ដែលក្នុងនោះបច្ចេកទេសនៃការកាត់តប្លង់ឈុតឆាកពន្លឺនានាធ្វើឡើងសម្រាប់តម្រូវទីផ្សារខ្មែរ រួមនឹងអាមេរិកតែម្តង។លោកថាតួអង្គ សំខាន់ៗរបស់រឿងនេះមានដូចជា មាន សូនីតា, សុខ សោម៉ាវត្តី, នី មុន្នីនាថ, គៀត សុវណ្ណាឡាង, ទឹម រដ្ឋា, នេត សុចរិយា និង សូដា នីតា ជាដើម។ រឿង “បណ្ដឹងស្រី ទាំង៥”ត្រូវបានចាងហ្វាងផលិតកម្មនិងអ្នកដឹកនាំសិក្សាយ៉ាងច្បាស់ពីតម្រូវការនិងភាពជឿនលឿនរបស់វិស័យភាពយន្តដែល អាចយកទៅចាក់បញ្ចាំងនៅបរទេសបាន ដូច្នេះទាំងតួសម្ដែងទីតាំងថតនិងបច្ចេកទេសគ្រប់យ៉ាងគឺធ្វើឡើងដោយភាពហ្មត់ចត់ និងច្បាស់លាស់នេះបើតាមព័ត៌មានកន្លងមក។

ចាងហ្វាងផលិតកម្មផ្កាប្រាំអ្នកស្រីពាន់ ភួងបុប្ផា បានបញ្ជាក់ថា នេះគឺជារបត់ថ្មី មួយទៀតរបស់ខ្សែភាពយន្តខ្មែរដែលមានគុណភាពស្តង់ដាសម្រាប់ប្រកួតប្រជែង។ជាអ្នកពិពន្ធ និងដឹកនាំរូបនេះនៅតែរំពឹង ខ្ពស់ថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីកន្លងមក ហើយទស្ស និកជនក៏មិនរំលឹងស្នាដៃរបស់អ្នកស្រីដែរ។ អ្នកស្រីបញ្ជាក់ថាមិនត្រឹមតែជារឿងដែលមានគុណភាព បច្ចេកទេសកាត់ត ថត និងតារាសម្តែងល្បីទេខ្សែភាពយន្តនេះក៏បង្កប់នូវទស្សនៈអប់រំជាច្រើនសម្រាប់អ្នកទស្សនាផងដែរ។ អ្វីដែលអ្នកស្រីចង់ បង្ហាញទស្សនិកជនផងដែរនោះគឺទិដ្ឋភាពដ៏ស្រស់ស្អាតនៃតំបន់ទេចចរណ៍ដ៏សម្បូរបែបមួយចំនួនរបស់កម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថារឿង”បណ្ដឹងស្រីទាំង៥” នេះគ្រោងនឹងចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខ នេះនៅតាមបណ្ដារោងភាពយន្តទំនើប នៅរាជធានីភ្នំពេញនិងខេត្តសៀមរាប មុនបន្តឈានជើងទៅទីផ្សារអន្តរជាតិ៕

yn9a1815yn9a1824yn9a1846yn9a1840yn9a1833yn9a1803yn9a1792yn9a1809yn9a1880yn9a1858yn9a1867yn9a1811yn9a1761yn9a1766yn9a1771yn9a1770yn9a1756yn9a1760yn9a1829yn9a1732yn9a1796yn9a1774yn9a1752yn9a1721yn9a1718yn9a1709yn9a1725yn9a1852yn9a1856yn9a1794yn9a1785yn9a1845yn9a1720img_4499 img_4518img_4469 img_4452 img_4446 img_4538 img_4581 img_4792 img_4768 img_4571

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print