អាជ្ញាធររាជធានីភ្នំពេញ ប្រជុំត្រៀមកងកម្លាំងការពារព្រះរាជពិធីបុណ្យអុំទូក ចំនួន១០.០៣២នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គរង នគបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រៀមកម្លាំង ការពារ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី ១៣,១៤,១៥វិចិ្ឆកានេះ ចំនួន ១០០៣២ នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូន បងប្អូន ប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកំសាន្ដ ក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ថា ៖ ឆ្នាំ នេះ យើងទទួលចំណុះទូក ទាំង ទូកអុំ និងទូកចែវ សរុប ប្រមាណ២៧៥ គូរ និងមានចំណុះ អ្នកអុំជាង១មឺុន នាក់ រួមជាមួយកម្លាំង ត្រៀម៧ពាន់ ទៅ៩ពាន់នាក់ទៀត ។ ដោយឡែក អាជ្ញាធរ បានត្រៀម ស្ដង់ពិពណ៌ សម្រាប់បងប្អូនពលរដ្ឋ ចូលរួមទស្សនា ចំនួន១៧៥ ស្ដង់ រួមជាមួយឆាកតន្ដ្រី របស់ទូរទស្សន៏ និងវិទ្យុ ចំនួន ០៩ កន្លែង និងឆាកកំប្លែង ៣កន្លែង ។ ដោយឡែក សម្រាប់រាត្រីទាំងបីយប់នេះ មានបណ្ដែត ប្រទីប លំអរដោយភ្លើងបំភ្លឺចំរុះពណ៌ ចំនួន ១២ប្រទីប ដោយមានការចាញ់កាំជ្រូច ចំនួន ៣០ នាទី ក្នុងរាត្រីនោះផងដែរ ។

លោកបន្ដថា៖ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលចូលមកទស្សនាកំសាន្ដក្នុងព្រះរាជពិធីអុំទូកបីថ្ងៃនេះ អាជ្ញាធរ យើង ក៏បានត្រៀម ចំណតរថយន្ដធំៗ សម្រាប់ចត នៅគោលដៅចំនួន៧៥ កន្លែង នៅជាយក្រុង រួចរាល់ហើយដែរ ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នេះ លោក ប៉ា សុជាតិវង្ស ក៏ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ពាក់ព័ន្ធ ត្រូវទទួលខុសត្រូវ ផ្នែក សន្ដិសុខសុវត្ថិភាព ពិសេសត្រូវត្រួតពិនិត្យ រាល់អាជីវៈកម្ម អ្នកទទួលផ្ញើរ កង់,ម៉ូតូ តម្រូវ ឲ្យគេទទួលខុសត្រូវ ក្នុងការបាត់បង់ទ្រព្យ សម្បត្ដិ របស់គេ ៕

pa-1 pa-2 pa-3 pa-4 pa-5 pa-6

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print