pur-2

មនុស្ស២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ២គ្រឿងបុកគ្នា

nkd-36x6_outline

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នា កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តប្រភេទស្ទូច ម៉ាកហ៊ីយ៉ានដាយ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3D-3213 អ្នកបើកបរឈ្មោះ លន សុគន្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែតខេត្តតាកែវ (របួសធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តប្រភេទស៊ីទែនដឹកប្រេងសាំងរបស់ក្រុមហ៊ុន(THARY ពាណិជ្ជកម្ម) ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ជាសទិសគ្នា(ពីលិចទៅកើត) បណ្តាលឲ្យរងរបួសស្រាលភាគីរថយន្តស៊ីទែនម្នាក់ឈ្មោះ ស៊ូ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំវិហារខ្ពស់ ស្រុក-ខេត្តត្បូងឃ្មុំ។

ប្រភពខាងលើបន្តថា រថយន្តស៊ីទែនប្រេងសាំងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-2168 បើកបរដោយឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ។

ប្រភពដដែលខាងលើបន្តទៀតថា ជនរងរបួសទាំង២នាក់ អ្នកបើកបររថយន្តស្ទូចនិងភាគីខាងរថយន្តស៊ីទែនត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចនគរបាលកំពុងចាត់ចែងយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី។

pur-4 pur-7 pur-2 pur-3 pur-1 pur-6 pur-8 pur-5

ដោយ៖ ប៉ឹម ពិន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print