smp-2

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី

nkd-36x6_outline

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក Ingo Karsten បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីបេសកកម្មការទូតរបស់លោកមកកាន់កម្ពុជាពេលនេះ គឺពិតជាមានកិត្តិយសណាស់ ហើយលោកនឹងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ នយោបាយ សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការអភិវឌ្ឍលើវិស័យផ្សេងៗជាច្រើនទៀត។ លោក Ingo Karsten កក់ក្តៅចំពោះការទទួលរាក់ទាក់ស្និទស្នាលរបស់ប្រជាជន និងមន្ត្រីកម្ពុជា ព្រមទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថាតាមរយៈបរិយាកាសទាំងនេះ លោកនឹងមានឱកាស ពង្រីក និងពង្រឹងកាន់តែខ្លាំងឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការកម្ពុជាអាល្លឺម៉ង់ ជាពិសេសលើសក្តានុពលទាំងឡាយដែលប្រទេសទាំងពីរកំពុងមាន។ ភាគីអាល្លឺម៉ង់រីករាយក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សជាពិសេសយុវជន និងក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះក៏នឹងជួយជំរុញវិស័យទេសចរណ៍មកកម្ពុជាផងដែរ ព្រោះពលរដ្ឋអាល្លឺម៉ង់ភាគច្រើនគឺជាអ្នកចូលចិត្តទេសចរណ៍ក្រៅប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី រីករាយនិងស្វាគមន៍ចំពោះទំនាក់ទំនងល្អរបស់ប្រទេសអាល្លឺម៉ង់ តាំងពីប្រទេសនៅចែកជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ នៅបានបន្តជួយកម្ពុជាទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថាប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែខ្លាំងឡើងបាន ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចដែលនាំផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះលោក Ingo Karsten ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា និងជូនពរឱ្យបំពេញបេសកកម្មការទូតបានជោគជ័យនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអញ្ជើញលោក Ingo Karsten អោយចូលរួមនៅក្នុងពិធីបុណ្យអុំទូកខាងមុខដើម្បីអោយលោកបានស្គាល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងពេលប្រទេសជាតិមានសន្តិភាពពេញលេញ៕

smp-2 smp-3 smp-5 smp-4 smp-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print