nkd

រឿង”កំណត់ហេតុនាងនាថ”កក្រើកខ្លាំងមុនពេលចាក់បញ្ចាំង(ចេញTrailerថ្មី)

nkd-36x6_outline

ភ្នំពេញ៖ គ្រាន់តែបញ្ចេញឈុតខ្លីៗ (Trailer)កាលពីម្សិលមិញភ្លាមគេបាន សង្កេតឃើញពីសន្ទុះនៃការគាំទ្រខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”របស់ ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍លេចចេញការគាំទ្រខ្លាំង។ ខ្សែភាពយន្តដែលគេរំពឹងថានឹងកក្រើកសម្រាប់ចុងឆ្នាំនេះនឹងចាប់ផ្តើមចាក់បញ្ចាំងក្នុងរោងភាពយន្តទំនើបៗនៅភ្នំពេញ និងខេត្តសៀមរាបចាប់ពីថ្ងៃទី២៤ខែវិច្ឆិការនេះបន្ទាប់ពីធ្វើឲ្យអ្នកទស្សនាទន្ទឹងរង់ចាំអស់ជាយូរ។

មានអ្នកទស្សនារាប់សែននាក់បាន ទស្សនាឈុតខ្លីៗ (Trailer)ខ្សែភាពយន្ត ខ្នាតធំ “កំណត់ហេតុនាងនាថ” ជាមួយនឹងពាក្យស្ងើចសរសើរពីភាពប៉ិនប្រសប់ក្នុងការនិពន្ធដឹកនាំសម្តែងនិងការបង្ហាញសមត្ថភាពរបស់សិល្បករខ្មែរ។ តារាសម្តែង បង្ហាញម៉ូតូនិងពិធីករកញ្ញា ណាតាហ្សានិងមានវត្តមានតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនទៀតចូលរួមសម្តែងផងដែរ។

ជាមួយនឹងការចុចចូលមើលរូបភាពនិង ការចែករំលែករូបថតសិល្បករសម្តែងក្នុងខ្សែភាពយន្តនេះកាន់តែច្រើនរហូតដល់រាប់សែននាក់បានធ្វើឲ្យមានការរំពឹងថារឿង “កំណត់ហេតុនាងនាថ” អាចនឹងផ្ទុះចេញការគាំទ្រខ្លាំងពីសំណាក់អ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុននៅពេល ខាងមុខ។

លោក ចាន់ ណារ៉ូណាន់អ្នកនិពន្ធ និង ដឹកនាំរឿងវ័យក្មេងបានបញ្ជាក់ថាកន្លងទៅនេះលោកពិតជាមានការភ្ញាក់ផ្អើលគ្រាដែលលោកបានបង្ហោះត្រឹមរូបថតដែលជាឈុតឆាកនៃការសម្តែងនេះមួយចំនួន ប៉ុណ្ណោះគឺទទួលបានការគាំទ្រច្រើនលើសលប់។ អ្វីដែលកាន់តែធ្វើឲ្យលោករំភើបនឹងរំពឹងថា ខ្សែភាពយន្តកាន់តែជោគជ័យ ព្រោះតែខ្សែវីដេអូខ្លីអំពីឈុតឆាកមួយចំនួនរបស់រឿងនេះកាន់តែធ្វើឲ្យអ្នកគាំទ្រស្នាដៃដឹកនាំសម្តែងរបស់លោកមានអារម្មណ៍ពុះកញ្ជ្រោលចង់មើលខ្លាំងឡើង។ លោកថា គ្រាន់តែបង្ហោះវីដេអូខ្លីភ្លាមមានអ្នកចូលទស្សនារាប់សែននាក់ជាមួយនឹងការ សរសើរមិនដាច់ពីមាត់។ អ្នកដឹកនាំរឿង វ័យក្មេងរូបនេះបញ្ជាក់ដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ បន្ទាប់ពីការកាត់តទើប នឹងរួចរាល់ចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា លោកពិតជាមានការ រំពឹងខ្ពស់ជាមួយខ្សែភាពយន្តនេះព្រោះតែទាំងការនិពន្ធសាច់រឿងថ្មីប្លែកការដឹកនាំ បច្ចេកទេស ប្លង់ និងទិដ្ឋភាពទេសភាពត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រាកដថាវាជាខ្សែភាពយន្តដែលលេចធ្លោរសម្រាប់ចុងឆ្នាំនេះ។ លោកបន្តថារហូត មកដល់ពេលនេះខ្ទង់ចំណាយនៃការផលិតបានឡើងដល់ប្រមាណជាង៦ម៉ឺនដុល្លារ ហើយអាចនឹងកើនឡើងដល់ប្រមាណជាង៧ម៉ឺនដុល្លារទើបរួចរាល់។ លោកបញ្ជាក់ ថា ក្រោយដាក់បញ្ជាំងនៅភ្នំពេញនិងខេត្តសៀមរាបលោកក៏គ្រោងនឹងដាក់ បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើនទៅតាមសំណូមពររបស់អ្នកគាំទ្រផងដែរ។

អ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយពីសម្ពោធដាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តរឿង “កំណត់ហេតុនាងនាថ” នេះផលិតកម្មលោកក៏នឹងចាប់ផ្តើមចេញ ផលិតខ្សែភាពយន្តទី២របស់ខ្លួនបន្តទៀតនៅពេលខាងមុខនេះ៕

neangneat-3 neangneat-4 neangneat-2 neangneat-10 neangneat-9 neangneat-1 neangneat-11 neangneat-8 neangneat-7neangneat-5neangneat-6

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print