ឃាត់ខ្លួនយុវជនម្នាក់តាមដីកាតុលាការ ពាក់ពន្ធករណីចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាតុលាការ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីបទលួច បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ករណីឃាត់ខ្លួនជនសង្ស័យតាមដីកា នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ កង គួយ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រសីហនុ។

មន្ត្រីដដែលបានបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានជាប់ចោទពីបទលួច ដែលបានប្រព្រឹត្ត កាលពីអំឡុងដើមខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់មកតុលាការបានបង្គាប់ឲ្យតាមចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៣៦៦ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនី តិវិធី៕

20161108_091309 20161108_091144

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print