ronaldo

Cristiano Ronaldo ទទួលបានពានរង្វាន់កីឡាករលេងល្អបំផុតនៅ La Liga

nkd-36x6_outline

Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ ក្លិប Real Madrid បានទទួលពានរង្វាន់ជាកីឡាករលេងល្អបំផុតនៅក្នុងក្របខ័ណ្ឌ អេស្ប៉ាញ La Liga រដូវកាលឆ្នាំ ២០១៥-២០១៦។

ក្នុងរដូវកាលចាស់កីឡាករអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុត បាល់បញ្ចូលទីបាន៣៥គ្រាប់ជួយក្រុម Real Madrid ឈរលំដាប់លេខ២ប៉ុណ្ណោះប៉ុន្តែរូបគាត់បានរកគ្រាប់បាល់១៦គ្រាប់ឲ្យReal Madrid ឈ្នះជើងឯក Champions Leauge ។

មិនត្រឹមតែប៉ុណ្ណោះកីឡាករវ័យ៣១ឆ្នាំនេះបានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦នៅក្នុងប្រទេសបារាំងទៀតផង ។

គួរបញ្ជាក់ថា Ronaldo បានទទួលពាន រង្វាន់ Alfredo di Stefano នេះនៅថ្ងៃដែលគាត់ចុះកិច្ចសន្យាថ្មីជាមួយនឹងក្រុម Real Madrid រហូតដល់ឆ្នាំ២០២១ ។

កីឡាករ Ronaldo បានថ្លែងថា “ថ្ងៃនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ។ ខ្ញុំទទួលបានពានរង្វាន់នៅចំថ្ងៃចុះកុងត្រាថ្មីតែ ម្តង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ហើយវានឹងបន្តជំរុញទឹកចិត្តរបស់ខ្ញុំឲ្យខិតខំលេងនៅក្នុងរយៈពេលជាច្រើនឆ្នាំទៀត “។

បច្ចុប្បន្នក្រុម Real Madrid កំពុងតែ ឈរលំដាប់កំពូលនៅអេស្ប៉ាញ La Liga មាន២៧ពិន្ទុក្នុងចំណោម១១ប្រកួតហើយនាំមុខក្រុម Barcelona ចំនួន២ប្រកួត ៕

ronaldo

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print