images

វិភាគព័ត៌មានអន្តរជាតិ៖ ហ្វុីលីពីនប្តូរសម្តីសន្យារក្សាទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក

nkd-36x6_outline

ក្រោយការប្រកាសកាត់ផ្តាច់ទំនាក់ទំនង ជាមួយអាមេរិកពេលទៅចងសម្ពន្ធមិត្តជាមួយចិននៅពេលនេះប្រធានាធិបតីហ្វុីលី ពីនបានប្តូរសម្តីរបស់ខ្លួនវិញដោយបាន បញ្ជាក់ថា នឹងបន្តរក្សាទំនាក់ទំនងយោធាជាមួយអាមេរិក។

រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោក DelFin Lorenzana បានបញ្ជាក់ថា ហ្វុីលី ពីននៅតែរក្សាទំនាក់ទំនងយោធាជាមួយអាមេរិកដូចដែលបានព្រមព្រៀងរវាងអាមេ រិក-ហ្វុីលីពីន។ ក្រៅពីនេះហ្វុីលីពីននៅតែ រក្សាការធ្វើសមយុទ្ធរួមគ្នាជាមួយសម្ពន្ធ មិត្តអាមេរិកដដែល។

ទាំងនោះគឺជាការប្រកាសរបស់ក្រសួងការពារជាតិហ្វុីលីពីនដែលដើរផ្ទុយទាំងស្រុងជាមួយការប្រកាសរបស់ប្រធានាធិបតី ឌុយទែរតេ។ ទន្ទឹមនឹងនោះក្រសួងការពារជាតិហ្វុីលីពីនបានសន្យារក្សាកិច្ចព្រមព្រៀង យោធាជាមួយអាមេរិកដដែល។

នៅចំពោះមុខការធ្វើសមយុទ្ធជាប្រចាំ របស់ហ្វុីលីពីននិងអាមេរិកដែលមានឈ្មោះ ថា CARAT និង PHIBLEX នឹងត្រូវបាន ផ្អាកជាបណ្តោះអាសន្ន។ ចំណែកសមយុទ្ធ ទ្រង់ទ្រាយធំ Balikatan នៅតែបន្តធ្វើ ឡើងដូចដើម។

ការប្រកាសរបស់ក្រសួងការពារជាតិហ្វុីលីពីនក្នុងការរសក្សាទំនាក់ទំនងយោធាជាមួយអាមេរិកដដែលនោះបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកាសផ្តាច់ទំនាក់ទំនង ជាមួយអាមរិកគ្រាន់តែជាការលែងលះក្លែង ក្លាយប៉ុណ្ណោះ។

ការដែលចិនបន្ធូរបន្ថយដកទាហាន ចេញពីប្រជុំកោះដែលមានវិវាទជាមួយហ្វុីលីពីនដោយអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅនេសាទនៅតំបន់សមុទ្រប្រជុំកោះ Scarborouth ឡើងវិញ នោះគឺជា ជ័យជម្នះដំបូងរបស់ហ្វុីលីពីន និងអាមេរិក ក្រោយ «លែងលះក្លែងក្លាយ»។

រឿងរ៉ាវពីការថ្លែងជេរប្រមាថខុសប្រក្រតី និងផ្លាស់ប្តូរគោលនយោបាយការបរទេសភ្លាមៗរបស់ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានធ្វើឲ្យការវាយតម្លៃ ពីអំណាចនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាក់ក្នុងសភាពមិនប្រាកដប្រជា។

ចាប់តាំងពីការចូលកាន់តំណែងរហូតមកទល់ពេលនេះប្រធានាធិបតី ឌុយទែរ តេ បានបង្ហាញឲ្យសាធារណជនដឹងថា លោកមានទស្សនៈតឹងតែងជាមួយលោកខាងលិច ក្រោយពេលប្រកាសជាច្រើនលើក ថា នឹងកាត់បន្ថយការអាស្រ័យទៅលើអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះលោកបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថដល់មេដឹកនាំអាមេរិក ហើយបែរជាទៅយកចិត្តចិន និង រុស្ស៊ី ដែលជាសត្រូវរបស់អាមេរិកទៅវិញ។

លោក ឌុយទែរតេ បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនមុនពេលមានជំនួបពិភាក្សាជាមួយប្រធានាធិបតី អូបាម៉ា។ ក្រោយដំណើរទស្សនកិច្ចនោះ លោក ឌុយទែរតេ បានប្រកាសថា មិន មានគម្រោងទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះឡើយ។

មនុស្សជាច្រើនកំពុងតែសន្និដ្ឋានពី ដំណើររបស់មេដឹកនាំហ្វុីលីពីននៅពេល អនាគតអំពីផលប្រយោជន៍ជាតិ ក្រោយ ការសម្រេចចិត្តចម្លែកៗរបស់លោក។ អ្នក ឯកទេសវិភាគរបស់សារព័ត៌មាន The Diplomat លោក Cal Wong បានលើក ឡើងថា បើទោះបីបែបណាក្តីអ្វីដែលប្រធានាធិបតីហ្វុីលីពីនធ្វើនាពេលកន្លងមកកំពុង តែមានប្រសិទ្ធភាព ហើយទទួលបាននូវ ផលប្រយោជន៍ជាច្រើនលើសពីការស្មាន ពិសេសគឺវិវាទដែនសមុទ្រចិនភាគខាង ត្បូង។ ទាំងនោះគឺជាយុទ្ធសាស្ត្រ «ក្តៅស៊ី រាក់ត្រជាក់ស៊ីជ្រៅរបស់លោក ឌុយទែរតេ» គ្រាន់តែចូលកៀកចិន ហើយជេរអាមេរិក ហ្វុីលីពីនទទួលបានមកវិញយ៉ាងច្រើន លើសពីការរំពឹងទុក។

ក្រៅពីចិនដកទាហាន នាវាយាមល្បាត ចេញពីតំបន់ដែលមានវិវាទទុកឲ្យហ្វុីលីពីន ចូលទៅកន្លែងដើមវិញ ចិនក៏បានផ្តល់ជំនួយ ជាច្រើនដល់រដ្ឋាភិបាលទីក្រុងម៉ានីលក្នុងនោះមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមាន ទឹកប្រាក់ជាង២០ពាន់លានដុល្លារ។

ក្រសួងការបរទេសចិនកាលពីថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា បណ្តានាវានេសាទ របស់ហ្វុីលីពីនអាចទៅនេសាទនៅតំបន់សមុទ្រជុំវិញប្រជុំកោះ Scarborough វិញបានហើយ ដោយមិនមានការឆាឆៅ ណាមួយដូចកាលពីមុនទៀតឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានរៀបចំលើបញ្ហាខាងលើនៅតំបន់ដែលមានវិវាទដើម្បីបានផល

ប្រយោជន៍ទាំងអស់គ្នាពឹងផ្អែកទៅលើទំនាក់ទំនងមិត្តភាពដ៏ល្អ ប្រសើររវាងចិននឹងហ្វុីលីពីនក្រោយពេលប្រធានាធិបតី ឌុយទែរតេ បានចងសម្ពន្ធ មិត្តជាមួយចិនដោយលើកយកបញ្ហាវិវាទទៅម្ខាង។ ប្រជុំកោះ Scarborough គឺ ជាតំបន់ដែលហ្វុីលីពីន និងចិនបានប្រកាស ថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន រៀងៗខ្លួន ហើយទីនោះនៅតែមានវិវាទ ដដែល ប៉ុន្តែពេលនេះចិនទុកឲ្យហ្វុីលីពីនចូលទៅកៀកវិញក្រោយខកខានជាង២ឆ្នាំ ដោយសារតែភាពតានតឹងនឹងការប្តឹងផ្តល់។

បើនិយាយអំពីផ្លូវច្បាប់ប្រជុំកោះទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វុីលីពីនស្របទៅតាមច្បាប់អន្តរជាតិស្តីពីច្បាប់សមុទ្រ។ ចាប់តាំងពីឆ្នាំ១៩៩៧មកហ្វុីលីពីនបានទាមទារប្រជុំកោះនោះមកវិញ។ ប៉ុន្តែនៅក្នុងខែមិថុនា ឆ្នាំ២០១២ ចិនបាន ដណ្តើមគ្រប់គ្រងប្រជុំកោះនោះដោយជោគ ជ័យពីដៃហ្វុីលីពីន ហើយមិនអនុញ្ញាតឲ្យនាវាយាមល្បាតរបស់ហ្វុីលីពីនចូលទៅទីនោះឡើយ។

នៅក្នុងការប្រកាសកាលពីចុងខែតុលាកន្លងមកកម្លាំងការពារដែនសមុទ្រហ្វុីលីពីន បានបញ្ជាក់ថា ពេលនេះមិនមានវត្តមាន របស់នាវាយាមល្បាតចិនទៀតឡើយក្នុងតំបន់ខាងលើហើយអ្នកនេសាទហ្វុីលីពីន អាចចូលទៅនេសាទនៅទីនោះបានដោយមិនមានការរារាំងណាមួយឡើយ។

រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោក Delfin Lorenzana បានប្រកាសឲ្យដឹងថា ពេលនេះមិនទាន់អាចបញ្ជាក់ឲ្យបាន ច្បាស់នោះឡើយ។ តាមព័ត៌មាននាវាចិនស្ថិតនៅតំបន់ក្បែរទីនោះដដែល តែមិន រំខានដល់នាវា កប៉ាល់នេសាទរបស់ហ្វុី លីពីននោះឡើយ។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានា ធិបតីហ្វុីលីពីនលោក Hermogenes Esperon បានប្រកាសឲ្យដឹងថា «មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានោះឡើយ ប៉ុន្តែការចូលទៅនេសាទរបស់ពលរដ្ឋហ្វុីលីពីនតាមប្រពៃណីត្រូវបាន គោរពឡើងវិញពីប្រទេសចិន។

ចាប់តាំងពីចិនគ្រប់គ្រងប្រជុំកោះ Scarborough តាំងពីឆ្នំា២០១២មក ចិន បានរារាំងអ្នកនេសាទហ្វុីលីពីនមិនឲ្យចូលទៅកៀកប្រជុំកោះខាងលើ។ មួយឆ្នាំក្រោយ មកប្រធានាធិបតីហ្វុីលីពីនពេលនោះលោក Benigno Aquino III ប្រើប្រាស់ប្រព័ន្ធច្បាប់ ប្តឹងចិនឡើងទៅកាន់តុលាការអាជ្ញាកណ្តាល អន្តរជាតិនៅទីក្រុងឡាអេ។ កាលពីខែ កក្កដា ឆ្នាំ២០១៦ តុលាការក៏បានសម្រេចឲ្យហ្វុីលីពីនឈ្នះក្តីលើចិន។ ប៉ុន្តែចិនដែលជាប្រទេសមហាអំណាចយោធាក្នុងតំបន់មិនចាកចេញពីប្រជុំកោះដែលមានវិវាទនោះឡើយបើទោះមានការថ្កោលទោសពីសហគមន៍អន្តរជាតិក្តី៕

images index

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print