ថ្ងៃនេះ ជាថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៣ឆ្នាំ របស់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត រួមដំណើរដោយថ្នាក់មន្ត្រីរាជការជាន់ខ្ពស់ ប្រទានភ្លើងជ័យ និងគោរពវិញ្ញាណក្ខន្ធដល់វីរៈបុរសដែលស្លាប់ដោយការពារទឹកដីកម្ពុជា នៅស្តូបវិមានឯករាជ្យ។

នេះជាថ្ងៃខួបលើកទី៦៣ឆ្នាំហើយ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនចេញទាំងស្រុងពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ខ្លាហានរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕

...

130909independence_c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print