លោកស្រីគ្លីនតុន ស្រាប់តែនាំមុខលោកត្រាំនៅរដ្ឋជាច្រើន

nkd-36x6_outline

លោកស្រីគ្លីនតុន ស្រាប់តែនាំមុខលោកត្រាំនៅរដ្ឋជាច្រើន
លទ្ធផលបោះឆ្នោតចុងក្រោយនិងត្រូវប្រកាសនៅវេលាម៉ោង១១-១២ថ្ងៃត្រងថ្ងៃទី៩ខែវិច្ឆិកា (ម៉ោងនៅភ្នុំពេញ)។ ប៉ុន្តែពេលនេះលទ្ធផលបណ្តោះអាសន្ន លោកស្រីគ្លីនតុននាំមុខលោកដូណាលត្រាំ រហូតដល់២០ អាសន។
លោកស្រីគ្លីនតុន ឈ្នះជាបន្តបន្ទាប់នៅ៧រដ្ឋ
សារព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា លោកស្រីគ្លីនតុន នឹងយកឈ្នះនៅ៧រដ្ឋសំខាន់ៗដូចជា Delaware, Illinois, Maryland, Massachusetts, New Jersey, Rhode Island និង Washington DC ចំណែកលោកត្រាំក៏បានយកឈ្នះនៅក្នុងរដ្ឋ Oklahoma , Misissippi និង Tennessee។
អ្នកគាំទ្រលោកស្រីគ្លីនតុននាំគ្នាចេញអបអរសារទរជ័យជំនៈ
ពលរដ្ឋចេញទៅអបអរសាទរលោកស្រីគ្លីនតុនកាន់តែច្រើនឡើងៗ ដោយពលរដ្ឋនាំគ្នាទៅកាន់តំបន់ Jacob K Javits ក្នុងទីក្រុងញ៉ូវយ៉ក ដោយទីនោះជាកន្លែងសម្រាប់អបអរសាទរជ័យជំនៈរបស់លោកស្រីគ្លីនតុន ។ នៅទីនោះដែរមានតារាងតាមដានលទ្ធផលបោះឆ្នោត ផ្សាយផ្ទល់ និងមានស្បៀងអាហារស្រាប់។ នៅពេលលោកស្រីគ្លីនតុនមានសម្លេងគាំទ្រនំាមុខនោះ ស្លេងហោកញ្ជ្រៀងពេញទីនោះតែម្តង។
នៅពេលនេះដែរ ការស្ទងមតិរបស់ CNN បានបង្ហាញឲ្យឃើញថា លោកស្រីគ្លីនតុននិងយកឈ្នះនៅក្នុងរដ្ឋ Delaware, Illinois, Maryland, Massachusetts, New Jersey, Rhode Island ,District of Columbia ចំណែកលោកដូណាលត្រាំ អាចយកឈ្នះនៅរដ្ឋ Oklahoma, Mississippi និង Tennessee។មែ៉វសាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print