svay-1

ជនសង្ស័យ២នាក់ដែលចូលលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរ ត្រូវបានចាប់ខ្លួន

nkd-36x6_outline

ខេត្តសៀមរាប៖ លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាបបានប្រាប់ប្រភពព័ត៌មានថ្ងៃទី៩ ខែវិច្ឆិកាថា ជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ ត្រូវបានចាប់ខ្លួនហើយ ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកព្រៃឈើ និងម្នាក់ទៀតជាប្រធានការិយាល័យព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។

ប្រភពបន្តថា ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចកំពុងសួរនាំ ពាក់ព័ន្ធការកាប់ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដើមគ្រញូងមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។ ការកាប់ដើមឈើគ្រញូងមួយដើមនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ៕

svay-1 img_6648

ដោយ៖ ប្រាថ្នា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print