កូនប្រុសដូណាលត្រាំអាចនឹងត្រូវជាប់គុក ដោយបានថតបង្ហាញសន្លឹកឆ្នោតបោះឲ្យឪពុក

ចែករំលែក៖

អាមេរិក៖ លោក Eric Trump កូនប្រុសលោកដូណាលត្រាំមានសកម្មភាពខុសប្រក្រតីនៅពេលបោះឆ្នោត ដែលជាការបំពានច្បាប់បោះឆ្នោតនៅអាមេរិក។

នៅក្នុងការបោះឆ្នោតនៅទីក្រុងញ៉ូវយក លោក Eric Trump បានថតសន្លឹកឆ្នោតរបស់ខ្លួន មុនពេលដាក់ចូលក្នុងធុង ក្រោយមកក៏បានបង្ហោះតាមបណ្តាញសង្គម Twitter អំពាវនាវឲ្យពលរដ្ឋមិត្តភក្តិបោះឆ្នោតឲ្យឪពុករបស់ខ្លួន។

តាមច្បាប់នៅទីក្រុងញ៉ូវយ៉កការថតសន្លឹកឆ្នោត ដែលសម្រេចជ្រើសរើសរួចមិនទាន់ដាក់ចូលធុង គឺជារឿងខុសច្បាប់បោះឆ្នោត ជាសម្ងាត់និងអាថកំបាំង។

ប្រសិនបើចោទប្រកាន់ ការផាកពិន័យជាទឹកប្រាក់១០០០ដុល្លារ ឬជាប់ពន្ធនាគារ១ឆ្នាំ៕

trump-son-2 trump-son-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print