​ក្រុមBarcelonaប្តឹងជំទាស់ការឲ្យកាតលឿង ដល់កីឡាករLionel Messi ពេលឈ្នះ Sevilla2-1

ចែករំលែក៖

ក្លិប Barcelona នឹងប្ដឹងឧទ្ធរណ៍ចំពោះការពិន័យកាតលឿងរបស់អាជ្ញាកណ្ដាល ឲ្យទៅប្រធានក្រុម Lionel Messi ក្នុងពេល ប្រកួតឈ្នះក្រុម Sevilla កាលពីថ្ងៃអាទិត្យ ដោយលទ្ធផល 2-1 ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi ត្រូវបានអាជ្ញាកណ្ដាល Santiago Jaime Latre ចោទថា ព្យាយាមពន្យារពេល ធ្វើជាពាក់ស្បែកជើងបន្ទាប់ពីក្រុមរបស់ខ្លួននាំមុខ ២-១។ ការពិន័យនេះត្រូវបានអ្នកចាត់ការទូទៅ Luis Enrique ខឹងសម្បាយ៉ាង ខ្លាំង ព្រោះលោកមើលឃើញថាជាការពិត ទៅ Messi មិនបានពន្យារពេលនោះទេ ។

សេចក្តីថ្លែងការណ៍មួយពីក្លិប Barcelona បានឲ្យដឹងថា “ Barcelona បានរៀប ចំប្ដឹងឧទ្ធរណ៍ចំពោះកាតលឿងដែលកីឡាករ Lionel Messi បានទទួលកាលពីថ្ងៃ អាទិត្យ ។

កីឡាករដែលស៊ុតគ្រាប់ទី៥០០ឲ្យ Barcelona នៅថ្ងៃនោះបានប៉ះទង្គិចជាមួយ Steven N’Zonzi ខ្សែការពារ Sevilla ហើយ បានរបូតស្បែកជើងរហូតដល់រហែកបាត៕

img_1516

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print