gareth-bale

Gareth Bale ឈ្នះពានកីឡាករល្អបំផុតប្រចាំប្រទេសវេល៤ឆ្នាំជាប់គ្នា

nkd-36x6_outline

កីឡាករ Gareth Bale បានឈ្នះពាន រង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមជម្រើសជាតិវេល (Wales’ player of the year) ជាលើកទី៦រយៈពេល៤ឆ្នាំជាប់ៗគ្នាដែលនេះគឺជាជោគជ័យធំបំផុតសម្រាប់អាជីពជាកីឡា ករជម្រើសជាតិវេលរបស់រូបគេផ្ទាល់ ។ ចំណែកកីឡាករ Joe Allen ឈ្នះពានកីឡាករល្អដែលបោះឆ្នោតដោយអ្នកគាំទ្រ ហើយកីឡាករ Ethan Ampadu ឈ្នះពានកីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ។

ការឈ្នះពានខាងលើត្រូវបានគេមើលឃើញថា ដោយសារខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំគឺជាកម្លាំងសំខាន់នាំវេលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro ជា លើកដំបូងក្នុងឆ្នាំ២០១៦នេះ។

ពានសម្រាប់កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំឆ្នាំបានទៅលើ Natasha Harding ខណៈ Sophie Ingle ឈ្នះពានកីឡាការិនីល្អបោះឆ្នោតដោយអ្នកគាំទ្រ និងBronwen Thomas ឈ្នះពានកីឡាការិនីវ័យក្មេង ឆ្នើម ។

គួរបញ្ជាក់ថា ខ្សែការពាររបស់ក្រុម Reading និងក្រុមជម្រើសជាតិវេលកីឡាករ Chris Gunter បានឈ្នះពានកីឡាករល្អដែលបោះឆ្នោតដោយក្រុមអ្នកសារព័ត៌មានហើយពានពិសេសមួយទៀតដែលបង្កើតដោយសហព័ន្ធបាល់ទាត់វេលត្រូវប្រគល់ឲ្យលោក Chris Coleman គ្រូបង្វឹកជម្រើសជាតិវេលបន្ទាប់ពីលោកបានសាងស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ក្រុមជម្រើសជាតិ ៕

gareth_bale_2015_1 gareth-bale

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print