ឃាត់ជនសង្ស័យ២នាក់ករណីលាក់ទុកដែកកែច្នៃសម្រាប់ឆ្កិះសោបន្ទប់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈឆែកឆេររកឃើញដែកកែច្នៃសម្រាប់ឆ្កិះសោបន្ទប់កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ សូគីមិច តាមបណ្ដោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាលប៉ុស្ដិ៍ទឹកថ្លាបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំកាណាសុីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះ ដួង ដុល្លា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដឹកផ្លែឈើ ស្នាក់នៅក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី៕

seyha1 seyha-3 seyha-2

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print