play

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ករណីកាប់ឈើគ្រូញូង​នៅតំបន់អង្គរ

nkd-36x6_outline

ខេត្ដសៀមរាប៖ ជនសង្ស័យចំនួន៥នាក់ ដែលជាមន្ដ្រីអាជ្ញាធរជាតិអប្សរា ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយជាប់ពាក់ព័ន្ធកាប់ដើមគ្រញូងនៅតំបន់អង្គរ។

កាលពីថ្ងៃទី៩ខែវិច្ឆិកានេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអគ្គនាយករង ឈរ ថាណាត និងប្រធានការិយាលបរិស្ថាន ផ្នែកគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាលោក ចេវ ផល សាកសួរនៅស្នងការ ដោយជាប់ពាក់ព័ន្ធកាប់ឈើគ្រញូងនៅតំបន់ឧទ្យានអង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីទី៦ខែវិច្ឆិកាកន្លងទៅនេះ។

លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាបបានឲ្យដឹងថា ថ្ងៃនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ៥រូប របស់អាជ្ញាធរជាតិអប្សរាទៅកាន់តុលាការដែលលោកថាពួកគេជាប់ពាក់ព័ន្ធនឹងការកាប់ដើមឈើគ្រញូង ដោយគ្មានការអនុញ្ញាតិស្ថាប័នពាក់ព័ន្ធ។

លោកបន្ដថា លោក ចេវ ផល ដែលបានបញ្ជាឲ្យមានការកាប់ដើមក្រញូងនោះ បន្ទាប់ពីឯកភាពអគ្គនាយករងរូបនោះ។ ទោះជាយ៉ាងណា លោកទា គឹមសុទ្ធ មិនបញ្ជាក់ពីទោសទណ្ឌនោះទេ ដោយគ្រាន់ថាពួកគេបានបំផ្លាញឈើប្រណិត ស្ថិតក្នុងមាត្រា៩០នៃច្បាប់ព្រៃឈើ។

ជនសង្ស័យទាំង៥នាក់ មាន ឈរ ថាណាត មានតួនាទីជា អគ្គនាយករង អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្នែកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា ជនសង្ស័យទី២ ឈ្មោះ ចេវ ផល ជាប្រធានការិយាល័យ ព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា និងជនសង្ស័យចំនួន៣នាក់ទៀត ដែលពាក់ព័ន្ធនឹងការកាប់ ដើមគ្រញូង ត្រូវបានបញ្ជូនមកដល់តុលាការ ដើម្បីសាកសួរចម្លើយ។ ជនសង្ស័យទាំងនោះ ត្រូវបានចោទពីបទការកាប់ឈើកម្រ យោងលើមាត្រា៩៧ នៃច្បាប់ព្រៃឈើ។

លោក យិន ត្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាប មានប្រសាសន៍ថា ជនសង្ស័យបានបញ្ជូនដល់ដៃតំណាងអយ្យការ និងកំពុងសាកសួរ។ លោកបន្ដថា៖ ចាំមើលព្រះរាជអាជ្ញារធ្វើការស៊ើបអង្កេត និងស៊ើបសួរសិន ។

កាលពីថ្ងៃទី៩ខែវិច្ឆិកាម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា១រូប និងមន្ដ្រី១រូប ដោយអះអាងថា ពួកគេទាំងនោះ ជាប់ពាក់ព័ន្ធនឹងការកាប់ឈើគ្រញូងមួយដើមនៅតំបន់អង្គរ កាលពីថ្ងៃទី៦ខែវិច្ឆិកា។

ការឃាត់ខ្លួននេះគឺបន្ទាប់ពី លោក ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបានសរសេរលិខិតទទួលកំហុសរបស់ខ្លួនកាលពីរសៀលថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ ជុំវិញការកាប់ដើមឈើដ៏កម្រមួយដើមនោះ នៅក្នុងតំបន់ឧទ្យានអង្គរ គ្មានការអនុញ្ញាតិពីអគ្គនាយក៕

savay-bo-4 savay-bo-2 savay-bo-1 savay-bo-3

ដោយ៖ ជានិរន្ដរ៍

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print