griezmann-phgba

ខ្សែប្រយុទ្ធបារាំង Antoine Griezmann ឲ្យតម្រុយថាចង់ទៅលេងនៅ Man United

nkd-36x6_outline

កីឡាករ Antoine Griezmann ខ្សែ ប្រយុទ្ធអន្តរជាតិបារាំងរបស់ក្លិប Atletico Madrid បានឲ្យតម្រុយយ៉ាងច្បាស់ថាគាត់ចង់ទៅលេងឲ្យក្រុមបិសាចក្រហម Manchester Unitedដោយសារគាត់ចង់លេងជា មួយនឹងមិត្តរួមជាតិ Paul Pogba។

ខ្សែប្រយុទ្ធអន្តរជាតិបារាំងនេះតែងតែមានព័ត៌មានលេចឮថាគាត់អាចនឹងចាកចេញពីក្លិប Atletico Madridដោយសារតែមានទម្រង់លេងយ៉ាងល្អក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។នៅពេលជាមួយគ្នានោះ មានក្លិប Manchester UnitedនិងParis Saint-Germain ត្រូវបានគេផ្សាយថាមាន ចំណាប់អារម្មណ៍ទៅលើ Griezmann ។

កីឡាករ Griezmann និង Pogba បាន បង្ហោះរូបភាពថតជាមួយគ្នាជាច្រើននៅលើបណ្តាញសង្គមនានា។ Griezmann បាននិយាយប្រាប់សារព័ត៌មាន Sky Sport នៅក្នុងប្រទេសអាល្លឺម៉ង់ថា “ពេលនេះ ខ្ញុំគឺជាឪពុកគេហើយ។ វាពិបាកណាស់ដែលផ្លាស់ប្តូរទីក្រុងរស់នៅ។ ពេលនេះខ្ញុំរីក រាយនឹងលេងជាមួយនឹង Atletico Madrid ហើយចង់ឈ្នះពានរង្វាន់ជាមួយនឹងក្លិបនេះ។ ប៉ុន្តែខ្ញុំតែងតែសួរនាំ Pogba ពីការ លេងនៅក្នុង Manchester United។ ខ្ញុំមិនទាន់ចង់ផ្លាស់ប្តូរក្លិបនៅឡើយតែប្រសិនបើបានលេងជាមួយនឹង Pogba នៅថ្ងៃ អនាគតវាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ”៕

griezmann-phgba

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print