4-3

ពលរដ្ឋកាលីហ្វ័រនីញ៉ាបបួលគ្នាទាមទារផ្តាច់ខ្លួនចេញពីអាមេរិក ក្រោយលោកស្រីគ្លីនតុនចាញ់ឆ្នោត

nkd-36x6_outline

រដ្ឋកាលីហ្វ័រនីញ៉ាគឺជារដ្ឋដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅអាមេរិក ដោយនៅរដ្ឋនេះមានរហូតដល់៥៥ អាសនៈបានបោះឆ្នោតគាំទ្រលោកស្រីគ្លីនតុនតែនៅតែមិនគ្រប់គ្រាន់ជួយឲ្យលោកស្រីទទួលបានជ័យជម្នះ។ ដោយមិនអាចទទួលយកនូវការដឹកនាំរបស់លោកដូណាល់ត្រាំ ពលរដ្ឋរស់នៅទីនោះបាននាំគ្នាទាមទារផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដូណាល់ត្រាំ។

នៅបណ្តារដ្ឋភាគខាងលិចអាមេរិក បានគាំទ្រលោកស្រីគ្លីនតុន ដែលជារដ្ឋសេដ្ឋកិច្ចសំខាន់របស់អាមេរិកដូចជា California, Oregon , Nevada និងវ៉ាស៊ីនតោនជាដើម។ គ្មានអ្វីដែលភ្ញាក់ផ្អើលនោះឡើយនៅពេលដែលពលរដ្ឋនៅក្នុងរដ្ឋដែលគាំទ្រគណបក្សប្រជាធិបតេយ្យស្វែងរកជម្រើស ផ្សេងសម្រាប់ខ្លួននោះគឺការផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យ។ ពលរដ្ឋនៅកាលីហ្វ័រនីញ៉ា មានការខកចិត្តយ៉ាងខ្លាំងក្រោយលោកត្រាំទទួលជ័យជម្នះដោយពលរដ្ឋទាំងអស់មានបំណងបង្កើតរដ្ឋាភិបាលស្វយ័តរបស់ខ្លួន មិនស្ថិតនៅក្រោមលោកដូណាល់ ត្រាំ។ គ្រាន់តែគម្រោងផ្តាច់ខ្លួនខាងលើ ផ្សព្វផ្សាយជាសាធារណៈទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងតំបន់។

មិនត្រឹមតែប៉ុណ្ណោះ ក៏បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងរដ្ឋដទៃទៀតដែលគាំទ្រ គណបក្សប្រជាធិបតេយ្យ ដូចជា Colorado មាន៩អាសនៈ, Oregon មាន៧ អាសនៈ, Washington មាន ១២ អាសនៈ, Nevadaមាន៦អាសនៈ, Minnesota មាន ១០អាសនៈ,Illinois មាន២០អាសនៈ, ញូវយ៉ក មាន ២៩អាសនៈ…និងរដ្ឋជា ច្រើនទៀតដែលបានគាំទ្រគណបក្ស ប្រជាធិបតេយ្យ។

នៅក្នុងការបោះឆ្នោតលើកនេះគណ បក្សប្រជាធិបតេយ្យទទួលបានការគាំទ្រ ២០រដ្ឋ បូកជាមួយកោះហាវ៉ៃដែលមាន ៤អាសនៈ សរុប២១រដ្ឋ។ ចំណែកលោក ដូណាល់ត្រាំវិញទទួលបានការគាំទ្រពីរដ្ឋភាគច្រើនប៉ុន្តែមានតែពីររដ្ឋប៉ុណ្ណោះគឺតិចសាស់ និងផ្លរីដា ដែលមាន៣៨អាសនៈ និង២៩អាសនៈ។

ពលរដ្ឋដែលរស់នៅក្នុងរដ្ឋគាំទ្រគណបក្សប្រជាធិបតេយ្យបានលើកឡើងថាតើបណ្តារដ្ឋ ពណ៌ក្រហមមានន័យថារដ្ឋ គាំទ្រលោកត្រាំ នឹងដោះស្រាយជីវភាព បែបណា ប្រសិនបើមិនមានរដ្ឋខៀវ(ប្រជាធិបតេយ្យ)ជួយនោះ?

តាមរដ្ឋធម្មនុញ្ញរបស់អាមេរិកមិនបានហាមប្រាមរដ្ឋណាមួយផ្តាច់ខ្លួននោះឡើយរដ្ឋទំាងអស់នោះអាមេរិកមានសិទ្ធិពេញលេញក្នុងការជ្រើសរើសថាតើចង់ឯករាជ្យ ផ្តាច់ខ្លួន ឬក៏ចង់នៅជាសហរដ្ឋរបស់ អាមេរិក?

ដូច្នេះពលរដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ាអាចផ្តាច់ខ្លួនឯករាជ្យបានគ្រប់ពេលឲ្យតែមានសំឡេងគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋ។

ប៉ុន្តែបច្ចុប្បន្នអាមេរិកមិនអាចធ្វើដូច្នេះបានឡើយ ប្រសិនបើមានការផ្តាច់ខ្លួននោះ នៅពេលបោះឆ្នោតលើកក្រោយពលរដ្ឋនៅក្នុងរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋក៏ទាមទារផ្តាច់ខ្លួនផងដែរ។ ទាំងនោះ នឹងធ្វើឲ្យអាមេរិក ត្រូវបែកខ្ញែកដូច សហភាពសូវៀត គឺជារឿងមិនអាចធ្វើទៅ រួចឡើយ។

មួយវិញទៀត បណ្តាអ្នកនយោបាយ អាមេរិក (ហ៊ានស៊ីហ៊ានសង) ក្នុងនាមជា ប្រទេសបិតាប្រជាធិបតេយ្យគឺបានទទួលស្គាល់នូវលទ្ធផលបោះឆ្នោតទាំងនោះ ហើយប្រកាសគាំទ្រលោកដូណាល់ត្រាំ ក្លាយជាប្រធានាធិបតីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវឲ្យពលរដ្ឋ សាមគ្គីគាំទ្រលោកត្រាំ ដើម្បីអាមេរិក ទាំងអស់គ្នា។

ពលរដ្ឋអាមេរិកធ្វើបាតុកម្មគ្រប់ទិសទី ដុតទង់ជាតិប្រឆាំងលោកដូណាល់ត្រាំធ្វើជាប្រធានាធិបតីបាតុកម្មបានផ្ទុះឡើងនៅរដ្ឋជាច្រើន នៅអាមេរិកក្រោយពេលលោកដូណាល់ត្រាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ខែវិច្ឆិកា។ នៅសាកលវិទ្យា ល័យ American University និស្សិតរាប់ រយនាក់បាននាំគ្នាធ្វើបាតុកម្ម ដុតទង់ជាតិ រិះគន់លោកដូណាល់ត្រាំ។

ជាមួយគ្នានោះបាតុករជាច្រើនបានស្រែកពាក្យស្លោកប្រឆាំងដូណាល់ត្រំា និងអំពាវនាវឲ្យមានការសមគ្គីគ្នាប្រឆាំង នឹងការប្រកាន់ជាតិសាសន៍ នៅពេលដែលលោកត្រាំក្លាយជាប្រធានាធិបតី។

ក្រៅពីក្រុមនិស្សិតធ្វើបាតុកម្មនៅមានការដង្ហែក្បួនបាតុកម្មជាច្រើនកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងជាច្រើន ទៀតដូចជា Los Angeles, Portland , New York ជាដើម។ ក្រុមអ្នកប្រឆាំងនឹងលោកដូណាល់ត្រាំបានប្រមូលផ្តុំគ្នានៅមុខសេតវិមាននាថ្ងៃទី៩វិច្ឆិកា (ត្រូវនឹងថ្ងៃទី១០នៅ កម្ពុជា) ដើម្បីប្រឆាំង នឹងលោកដូណាល់ ត្រាំ។ ក្រុមបាតុករមួយចំនួនបានបង្ហាញពាក្យស្លោកថា «ស្វាគមន៍ចូលទៅកាន់ឋាន នរក»។
ជាមួយគ្នានោះទីផ្សារមូលបត្រ ហិរញ្ញ វត្ថុពិភពលោកធ្លាក់ក្នុងសភាពចលាចល។ អង់គ្លេសនិងអឺរ៉ុប កំពុងតែវាយតម្លៃពី ស្ថានភាពក្រោយពេលទីផ្សាមូលបត្រធ្លាក់ថ្លៃយ៉ាងខ្លាំងក្រោយដូណាល់ត្រាំជាប់ ឆ្នោត។

តាមតួលេខ FTSE 100 របស់អង់គ្លេសធ្លាក់ចុះ២ភាគរយនៅពេលលោកត្រាំជាប់ឆ្នោតភ្លាម ប៉ុន្តែក្រោយមក ក៏បានប្រសើរឡើងវិញបន្តិចដោយធ្លាក់ចុះតែ០,៧ភាគ រយប៉ុណ្ណោះ។

ទីផ្សារហិរញ្ញវត្ថុផ្សេងទៀត នៅអឺរ៉ុប ក៏ធ្លាក់ចុះផងដែរ ប្រាក់ជាច្រើនត្រូវបាន ប្រមូលទៅទិញភាគហ៊ុនដែលមានសុវត្ថិភាពជាង ក្រៅពីនេះនៅមានមាស និង ប្រាក់ដទៃទៀត ដូចជាប្រាក់យ៉េនជាដើម ដោយគេគិតថាប្រាក់ដុល្លារអាចនឹងធ្លាក់ថ្លៃក្រោយដូណាល់ត្រាំជាប់ឆ្នោត។ អ្នក លក់ភាគហ៊ុនពេលដំបូងសង្ឃឹមថា លោកស្រី ហ៊ីលឡារីគ្លីនតុនឈ្នះលោកត្រាំ ធ្វើឲ្យ សេដ្ឋកិច្ចមិនមានការប្រែប្រួលឡើយ។

ចំណែក តួលេខCAC របស់បារាំង និង តួលេខ Dax របស់អាល្លឺម៉ង់ ក៏បានធ្លាក់ ចុះ១,៥ភាគរយផងដែរ។ ក្រៅពីនេះរូបិយ វត្ថុប្រទេសដទៃទៀតក៏បានឡើងថ្លៃ ដូចជា ផោនអង់គ្លេសកើនឡើង០,៦ភាគរយ។ ចំណែកប្រាក់អឺរ៉ូក៏កើនឡើង០,៦ភាគរយដូចគ្នា៕

4-1 4-2 4-3

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print