savuth-1

សហគមន៍ជនជាតិដើមភាគតិចចារាយស្រុកអូរយ៉ាដាវធ្វើកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងលក្ខន្តិកៈរបស់ខ្លួន

nkd-36x6_outline

ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ បានធ្វើការជួបប្រជុំគ្នាប្រមាណជិត២០០នាក់ដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈសហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។

លោក រម៉ាម ឃេន មេឃុំបរខាំបានលើកឡើងថា កិច្ចប្រជុំពេញអង្គសហគមន៍នាពេលនេះធ្វើឡើងក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធចូលរួមធ្វើជាសាក្សីដែលសហគមន៍ជនជាតិដើមភាគតិចចារាយ បានធ្វើការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈរបស់ខ្លួនឈានទៅនីតិបុគ្គលស្របច្បាប់នាពេលដ៏ខ្លីខាងមុខដើម្បីឲ្យសហគមន៍មួយនេះទទួលបានសិទ្ធិពេញលេញក្នុងការស្នើសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពនិងបានបន្តគ្រប់គ្រងថែរក្សាដីសមូហភាពតាមបែបប្រពៃណី និងទំនៀមទំលាប់របស់ជនជាតិដើមភាគតិចចារាយបានគង់វង្សទៅអនាគត់។

លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានសម្តែងនូវការសប្បាយរីករាយចំពោះបងប្អូនជនជាតិដើមភាគតិចចារាយដែលបានខិតខំចងក្រងឡើងនូវសេចក្តីព្រាងលក្ខន្តិកៈ ព្រមទាំងបានជ្រើសរើសគណ:កម្មការសម្រាប់គ្រប់គ្រងសហគមន៍ដែលកិច្ចការនេះស្របទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយស្តីពីការចុះបញ្ជីដីនិងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា។

លោក អភិបាលរងស្រុកបានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍និងក្រុមការងារថ្នាក់ខេត្តដែលបានជួយជ្រោមជ្រែងក្នុងដំណើរការចុះបញ្ជីដីសមូហភាពក្នុងភូមិព្រិល។ ជាពិសេសសហគមន៍អ៉ីរ៉ុប ដែលបានផ្តល់ថវិការតាមរយ:អង្គការ I C S O ដល់ដំណើរការនេះផងដែរ

លោក អភិបាលរងស្រុកផ្តាំផ្ញើដល់សមាជិកសហគមន៍ភូមិព្រិលពេលដែលអនុម័តសេចក្តីព្រាងលក្ខន្តិកៈ ហើយត្រូវចូលរួមគោរពទាំងអស់គ្នា នូវអ្វីដែលមានចែងក្នុងលក្ខន្តិកៈ ដែលមាន៨ជំពូក និង២៧ប្រការ ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការប្រើប្រាស់ដីជាសមូហភាពប្រកបដោយនិរន្តរ៍ភាព ៕

savuth-1 savuth-2

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print