pursat-2

ប្រមូលគ្រាប់សំណល់សល់ពីសម័យសង្គ្រៀម១៧គ្រាប់ទៀតនៅឃុំតាលោ

nkd-36x6_outline

ខេត្តពោធិ៍សាត់៖ កម្លាំងអង្កការហេឡូត្រាស (Hello Trace) ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនគរបាលស្រុកបាកាន នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ និងប្រជាពលរដ្ឋ ប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់នូវកាលពីសម័យសង្គ្រៀម ដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជាបានចំនួន១៧គ្រាប់ទៀតនៅឃុំតាលោ។

ប្រតិបត្តិការសមត្ថកិច្ចសហការគ្នាជាមួយប្រជាបពលរដ្ឋប្រមូលកាកសំណល់គ្រាប់មិនទាន់ផ្ទុះខាងលើនេះ បានអនុវត្តន៍ឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបោសគរនិងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរលោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ក្នុងកិច្ចការងារខាងលើនេះ កម្លាំងសហការគ្នាដោយចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋផងនោះ ប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់នូវកាលពីសម័យសង្រ្គៀម បានចំនួន១៧គ្រាប់ទៀតហើយ ខណៈកាលពីពាក់កណ្ដាលខែតុលាមកនេះកម្លាំងប្រមូលបានចំនួន ៦៥គ្រាប់។ លោកអនុសេនីយ៍ឯកបន្តថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលកម្លាំងប្រមូលបានមកភូមិខាងលើទាំង១៧គ្រាប់នេះ ជាប្រភេទដូចជា៖ គ្រាប់ប្រភេទធុន ៦០ មីលីម៉ែត្រចំនួន ៤គ្រាប់,ប្រភេទធុន ៨២មីលីម៉ែត្រចំនួន៣គ្រាប់ និងប្រភេទធុនគ្រាប់មីន៦៩ ចំនួន១០គ្រាប់ គ្រាប់សរុបទាំងអស់ចំនួន១៧គ្រាប់។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នូវសម័យកាលសង្គ្រៀមត្រូវប្រមូលបានទាំង១៧គ្រាប់ខាងលើនេះ កម្លាំងអង្កការហេឡូត្រាស(Hello trace) យកទៅចាត់ការតាមបច្ចេកទេស។

លោករំលឹកផងដែរថា កាលពីថ្ងៃទី១២-១៩ ខែតុលា ឆ្នាំ២០១៦កន្លងមកថ្មីៗនេះ កម្លាំងប្រមូលបានចំនួន៦៥គ្រាប់ នៅភូមិចំនួន៧ នៃឃុំតាលោ គឺភូមិបោសគរ,ភូមិព្រៃកន្ទួត,ភូមិបឹងកក់,ភូមិតាលោ,ភូមិតាំងគោក,ភូមិសំសាន្ត,និងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានយកទៅបំផ្លាញចោលហើយនោះដែរ ដូច្នេះករណីនេះឃើញថាប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនណាស់រួចផុតពីការរងគ្រោះអំពីបញ្ហានេះ៕

pursat-2 pursat-1 pursat-3 pursat-4

ដោយ៖ ប៉ឹម ពិន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print