អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បន្តចុះឃាត់ខ្លួនជនបរទេស៣២នាក់ ដែលរស់នៅខុសច្បាស់ក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក ជាលិទ្ធផលឃាត់ខ្លួនជនបរទេសប្រុសស្រីចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម  ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម(គ្មានលិខិតឆ្លងដែន)ផងដែរ ។

ក្រោយប្រតិបត្តិការជនបរទេសទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមនីតិវិធី ៕

img_3708 img_3704 img_3705 img_3707 img_3711

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print