pp

ដើមលឿងរាជធំៗ២ដើមដែលមន្ត្រីមន្ទីរសារធារណការនិងដឹកជញ្ជូនដាំលម្អតាមដងផ្លូវត្រូវជនខិលខូចបំផ្លាញ

nkd-36x6_outline

ភ្នំពេញ៖ ដើមលឿងរាជធំៗ២ដើមដែលមន្ត្រីមន្ទីរសារធារណការ និងដឹកជញ្ជូនរាជ ធានីដាំដើម្បីលម្អតនៅស្ថិតនៅតាមផ្លូវ ខាងមុខផ្ទះលេខ៤តាមដងផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនោះត្រូវបានជនខិលខូចបំផ្លិច បំផ្លាញ ។

មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ដើមលឿងរាជធំៗដើមនេះជាដើមឈើដែលមន្ត្រីមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីបានដាំនៅខាងមុខផ្ទះលោកដេវីត ឆាយណាវ៉ា ស្ថិតនៅទីតាំងខាងលើ ។ កន្លង មកសមត្ថកិច្ច ក៏ធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការធ្វើឲ្យដើមឈើទាំង២ដើមនេះងាប់ដែរ ដោយម្ចាស់ផ្ទះប្រាប់ថានឹងដាំជំនួសដើមលឿងរាជសងវិញនៅក្រោយព្រះរាជ ពិធីបុណ្យអុំទូក ។

ជុំវិញករណីខាងលើនេះ លោក ដេវីត ឆាយណាវ៉ា ជាម្ចាស់ផ្ទះបានបញ្ជាក់ថា ខ្លួនបានជួលផ្ទះនេះឲ្យហាងលក់ផ្កាហើយពួក គេបានក្រឡឹងគល់ដើមលឿងរាជទាំង២ដើមនេះ និងចាក់ទឹកអាស៊ីតដាក់ភ្លើងអំពូល ពេលយប់ ដូច្នេះគ្មានអ្វីពាក់ព័ន្ធនឹងរូប លោកឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា លោក ក៏បានបណ្តេញម្ចាស់ហាងចេញ ដោយឈប់ជួលឲ្យលក់បន្តទៀតផងដែរ ហើយលោកនឹងយកដើមលឿងរាជដែល មានទំហំធំប៉ុនដើមលឿងរាជទាំង២ ដើមនេះមកដាំជំនួសវិញក្រោយថ្ងៃបុណ្យ អុំទូករួច ។

គួរបញ្ជាក់ផងដែរថា ជាច្រើនខែកន្លង មកនេះ ដើមលឿងរាជទាំង២ដើមខាងលើ ត្រូវបានគេប្រទះឃើញជ្រុះស្លឹក និងងាប់ បន្ទាប់ពីអ្នកលក់ផ្កាយកវត្ថុរឹងទៅក្រឡឹង គល់ និងចាក់ទឹកអាស៊ីត ដើម្បីឲ្យងាប់និងដាក់ភ្លើងលម្អខណៈដែលសមត្ថកិច្ចគ្មាន ចំណាត់ការចំពោះបញ្ហានេះនៅឡើយ ៕

pp

ដោយ៖ រ័ត្ន សុភក្តិ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print