play

មេតុងទីននៅផ្សារឈូកមាសបោកលុយជាង២០ម៉ឺនដុល្លារនាំគ្នារត់ទាំងគ្រួសារ

nkd-36x6_outline

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងភូមិបាយាប(ក្រុងថ្មី) សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលរឿងមេតុងទីនឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខ របរជាអ្នកលក់ខោអាវនៅផ្សារឈូកមាស បានបោកលុយជាង២០ម៉ឺនដុល្លារយកទៅចាយវាយហ៊ឺហាក្នុងជីវភាពផ្ទាល់ខ្លួន ខណៈ ដែលកូនតុងទីនជាច្រើននាក់កំពុងនាំគ្នា ផ្តិតមេដៃប្ដឹងទៅតុលាការដើម្បីឲ្យជួយរក យុត្តិធម៌ដែលមេតុងទីននោះប្រមូលលុយពីកូនៗជាសមាជិកមិនតិចជាង២០ម៉ឺន ដុល្លាររួចនាំគ្នាគេចខ្លួនបាត់ទាំងគ្រួសារ ។

កូនតុងទីនដែលរងការចាញ់បោកការលេងតុងទីនមួយនេះ និងភាគច្រើនជា អាជីវករលក់ដូរនៅផ្សារឈូកមាសបានឲ្យដឹងថា មេតុងទីនឈ្មោះ មឿន ផល្លី មាន មុខរបរជាអ្នកលក់ខោអាវនៅផ្សារឈូក មាសហើយបានដើរប្រមូលលុយតុងទីននេះ៥ឆ្នាំមកហើយប៉ុន្តែកន្លងមកមិនធ្លាប់មានបញ្ហាអ្វីនោះទេគឺទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមានបញ្ហា ។

ព្រោះថា រាល់ពេលកូនតុងទីនដែលចង់ដេញគឺដេញ មិនបានព្រោះការឡើងថ្លៃជាបន្តបន្ទាប់ ដោយសារតែមេតុងទីន មឿន ផល្លី បាន ដាក់ការប្រាក់ខ្ពស់ប្រមូលយកខ្លួនឯងហើយ បើអ្នកដែលដេញបានក៏មិនព្រមប្រមូល លុយឲ្យគេដែរដោយយកលេសនេះលេសនោះមិនចេះចប់។ ដោយឡែកបើកូនតុង ទីនខ្លះអាចដេញបាន លុះត្រាតែឲ្យលុយ មេ៣០ម៉ឺនរៀលទើបមេប្រមូលឲ្យ ។

តាមតួលេខកូនតុងទីនដែលមកផ្តិតមេដៃចំនួន១៨នាក់ប្តឹងសមត្ថកិច្ចឲ្យជួយធ្វើ អន្តរាគមន៍នោះឃើញថា លុយតុងទីនសរុប ជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ។ ដោយ ឡែកកូនតុងទីនប្រមាណ៤០០នាក់ផ្សេងទៀតមិនទាន់បានមកផ្តិតមេដៃនៅឡើយ ទេ។ ដូច្នេះមិនទាន់អាចសន្និដ្ឋានពីតួលេខនៃចំនួនទឹកប្រាក់ដែលមេតុងទីនឈ្មោះ មឿន ផល្លី ឆបោកយកទៅនោះមានចំនួន ប៉ុន្មាននៅឡើយ។

កូនតុងទីនបានបន្តទៀតថា កាលពី ជាងមួយសប្តាហ៍មុនមេតុងទីនឈ្មោះ មឿន ផល្លី បានប្រាប់ថា ខ្លួនមានជំងឺត្រូវទៅ សម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយត្រូវត្រឡប់មកវិញនៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ មិនឃើញត្រឡប់ មកវិញឡើយដោយចាក់សោទ្វារផ្ទះចោលហើយកូនប្រុសស្រីរបស់មេតុងទីននេះក៏បានចាកចេញអស់ដែរ។ ចំណែកប្តីជា មន្ត្រីយោធានៅស្រុកកោះធំ ខេត្តកណ្តាល ក៏បានគេចខ្លួនបាត់ដែរ ជាពិសេសទាំង លេខទូរស័ព្ទនិងគណនីហ្វេសប៊ុកគឺបិទទាំង អស់ទើបមានការភ្ញាក់ផ្អើលនិងនាំគ្នាមកដាក់ពាក្យបណ្តឹង ៕

bheng-1 bheng-3 bheng-2

ដោយ៖ ហេង នរិន្ទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print