neat3

តុលាការឃុំខ្លួនបុរស២នាក់ដែលក្លែង Facebook សម្តេចតេជោ

nkd-36x6_outline

ភ្នំពេញ៖ បុរសពីរនាក់ដែលបង្កើតនិងប្រើប្រាស់ Facebook ក្លែងក្លាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ បញ្ជាក់ថា បុរសទាំងពីរនាក់ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និង បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា៦២៩និងមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ ។

បុរសទាំងពីរនាក់នេះ ឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកនៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ បំណងប្រាថ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតមានឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងថា ជនសង្ស័យទាំង២នាក់នេះ បានបង្កើត Facebook ដោយប្រើឈ្មោះ «សម្តេច ហ៊ុន សែន» ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ទៀតផង។ សម្រាប់ទង្វើរបស់ពួកគេនេះ ត្រូវបានប្រធាននាយកដ្ឋានរូបនេះចាត់ទុកថា ជាការប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន និងនាំឲ្យមានការយល់ច្រឡំពីសាធារណជនទាំងឡាយ។

ចំពោះករណីនេះ, សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួនឱ្យសោះ ដែលនាំឱ្យប្រឈម ចំពោះមុខច្បាប់៕

neat3 neat2 neat

ដោយ៖ ចេស្តា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print