nkd

ខៀវ សុខារ៉ាវី ធ្លាយដំណឹងពរពោះកូនទី២

nkd-36x6_outline

ភ្នំពេញ៖ តារាសម្តែង ខៀវ សុខារ៉ាវីដែលទើបនឹងវិលរកសិល្បៈជាថ្មីនោះ បានសម្រេចចិត្តបោះបង់ចោលការងារសិល្បៈជាថ្មីទាំងស្ងប់ស្ងាត់។ ដំណឹងចុងក្រោយបានលើកឡើងថា តារាស្រីរូបនេះកំពុងពរពោះកូនទីពីរដែលពេលនេះជិតគ្រប់ខែបាត់ទៅហើយ។
ដំណឹងពីប្រភពពីអ្នកសិល្បៈម្នាក់បានឱ្យដឹងថា ខៀវ សុខារ៉ាវី មិនទាន់បញ្ចប់អាជីពសិល្បៈនៅឡើយទេ។ នាងគ្រាន់តែសម្រាកមួយរយៈ ដើម្បីមើលថែគភ៌ក្នុងផ្ទៃ ដែលជាកូនទី២របស់នាងតែប៉ុណ្ណោះ។

ប្រភពជាអ្នកសិល្បៈឈ្មោះល្បី និងជាអ្នកមានការប្រាស្រ័យ ទាក់ទងជិតដិតនឹងខៀវ សុខារ៉ាវី បានប្រាប់ ដោយសុំមិនបញ្ចោញឈ្មោះបានលើកឡើងថា សុខារ៉ាវី កំពុងពពោះកូន ដែលមានអាយុប្រហែលជា៦ខែ ហើយកូនទី២នោះ ជាកូនស្រី។ប្រភពខាងលើនិយាយថា នាងបានខកខានឃើញខៀវសុខារ៉ាវី យូរដែរហើយ ព្រោះគេមិនសូវចេញក្រៅ ប្រហែលនៅផ្ទះថែខ្លួន ព្រោះតាមដឹង សុខារ៉ាវី ជិតសម្រាលកូនហើយ នៅ សល់មិនដល់២ខែទៀតផង។

មានព័ត៌មានថា រ៉ាវី នឹង ទៅសម្រាលកូននៅប្រទេស ថៃ ដូចកាលនាងមានកូនទី១ ដែរ ព្រោះដើម្បីសុវត្ថិភាព និងការចេញឆ្ងាយពីភ្នែក មហាជនដែលអាចស្គាល់នាងថាជាតារាសិល្បៈ។ មិនមានការបញ្ជាក់ទេថាឪពុករបស់កូនបន្ទាប់របស់នាងគឺជាអតីតស្វាមីឬបុរសថ្មីនៅឡើយទេខណៈដែលនាងមិនដែលទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនច្រើនប្រាប់មិត្តរួមអាជីព។

នៅមិនទាន់អាស្វែងរកការបញ្ជាក់ពីខៀវ សុខារ៉ាវីបាននៅឡើយទេព្រោះតែទូរស័ព្ទមិនចូល។ ទោះជាយ៉ាងណាតាមការដឹងពី អ្នកជិតខាងហាង Mini Mart របស់នាង ដែលស្ថិតនៅតាមបណ្តោយផ្លូវសុធារស អមមាត់ទន្លេ។ នៅទីនោះ មានពាក្យខ្សឹបខ្សៀវដូចគ្នាដែរថា ពោះរបស់សុខារ៉ាវី ខ្ទាតធំដូចអ្នកមានផ្ទៃពោះ។ ពួកគេថា យូរៗម្តង នាងបង្ហាញមុខនៅហាងលក់ដូរនេះ ដោយស្លៀក- ពាក់រលុងៗ និងធាត់ជាងមុនបន្តិចហើយយូរៗម្តងទើបគេឃើញនាងមកហាងម្តង។

គួររំលឹកថា កូនទី១របស់សុខារ៉ាវី ជាកូនប្រុស ដែលពេលនេះ មានអាយុជាង៤ឆ្នាំហើយ។ ស្វាមីរបស់នាង ត្រូវគេល្បីថា ជាយោធាផ្កាយពីរដែលសម្បូរទ្រព្យ។ ប៉ុន្តែ មានដំណឹងជាហូរហែថា នាងបានបែកបាក់ពីលោកឧត្តមសេនីយ៍នោះ កាលពីឆ្នាំ២០១៤ បន្ទាប់មកក៏សម្រេចចិត្តត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ នៅចុងឆ្នាំនេះដែរ។

ទោះយ៉ាងណា រ៉ាវី មិនដែលទទួលស្គាល់ថាចំណងស្នេហ៍ គ្មានអាពាហ៍ពិពាហ៍របស់នាងនេះបានដាច់ដោចទេ។ ចេញមុខលើឆាកសិល្បៈមិនបានប៉ុន្មានផង នៅដើមឆ្នាំ២០១៦ នេះ នាងស្រាប់តែបាត់មុខឈឹងសាជាថ្មីម្តងទៀត។ ច្រើនខែមកនេះ មានពាក្យចចាមរ៉ាមថា នាងបានដកខ្លួនពីសិល្បៈទៅធ្វើជំនួញ ផ្នែកទិញលក់អចលនទ្រព្យ និងខ្លះទៀតថា នាងបានវិលជួប មន្ត្រីយោធាសាងស្នេហ៍ជាថ្មី ហើយដូចពេលមុនដែរ ហើយស្វាមីរបស់នាង បានជំទាស់មិនឱ្យនាងលេចមុខមាត់ ក្នុងនាមជាអ្នកសិល្បៈទេ៕

ravy-2 img_7309 img_7311 img_7312 ravy-1 ravy-3

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print