ក្រុម«កុឡាប ស្រី»បើកយន្តហោះចម្បាំងរបស់ចិន

ចែករំលែក៖

ដោយឆ្លងកាត់ការជម្រុះរាប់សិបពាន់នាក់នៅទីបំផុតរើសបានស្ត្រីតែ១៦នាក់ ប៉ុណ្ណោះក្លាយទៅជាអ្នកបើកបរយន្តហោះ ចម្បាំងចិន។ ស្ត្រីទាំងនោះមិនត្រឹមតែមានសមត្ថភាពខ្ពស់នោះឡើយថែមទាំងមានសម្រស់ទាក់ទាញផងដែរ។

ចាប់តាំងពីរដ្ឋាភិបាលចិនបានសម្រេចចេញច្បាប់អនុញ្ញាតឲ្យកម្លាំងទាហាន អាកាសប្រទេសនេះមានស្ត្រីជាអ្នកបើកបរ ដើម្បីធ្វើឲ្យមានតុល្យភេទ នៅក្នុងជួរ កងទ័ព កាលពីឆ្នាំ២០០៥ មាននិស្សិត រហូតដល់ទៅជាង២មុឺននាក់ចូលរួម ប្រឡងជ្រើសរើស ប៉ុន្តែជាប់តែ៣៥នាក់ ប៉ុណ្ណោះ។ ៤ឆ្នាំក្រោយមកបន្តជម្រុះនៅ សល់តែ១៦នាក់ប៉ុណ្ណោះដែលមានសមត្ថភាពខ្ពស់។

ក្រុមស្ត្រីបើកយន្តហោះចិនបានខិត ខំហ្វឹកហាត់ ស៊ូទ្រាំការលំបាកគ្រប់យ៉ាង ជាងបុរសទាំងអស់នៅក្នុងជួរកងទ័ព។ ស្ត្រីទាំងនោះត្រូវហ្វឹកហាត់រហូតដល់៥ ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យសមទៅនឹង ល្បឿននៃយន្តហោះចម្បាំងក៏ដូចជាវាយប្រហារទៅលើគោលដៅ។ ក្រៅពីម៉ោង ហ្វឹកហាត់ក្រុមស្ត្រីទាំងនោះក៏មានការ កម្សាន្តសប្បាយដូចជាស្ត្រីសាមញ្ញដទៃទៀតដែរ។

ក្រោយការប្រឡងបញ្ចប់ក្រុមស្ត្រីទាំងនោះទទួលបានសញ្ញាបត្រពីការបើកបរក៏ដូចជាការជួសជុលយន្តហោះចាំបាច់ផងដែរ។បច្ចុប្បន្នចិនមានអាកាសយានិកស្រី៥២នាក់ទូទាំងប្រទេស ទាំងក្នុងវិស័យ យោធា និងវិស័យស៊ីវិលក្នុងនោះមាន ១៦ នាក់បើកយន្តហោះចម្បាំង៕

china

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print