តុលាការឃុំខ្លួនប្តី​កំណាច​កាប់​ប្រពន្ធ​ដាច់​.​កស្លាប់ ក្រោយពីលេងលះគ្នាបាន១ថ្ងៃ

ចែករំលែក៖

ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក ឌិន ស៊ីវុទ្ធី នៅល្ងាចថ្ងៃទី១៤ខែវិច្ឆកានេះ បានសម្រេចចេញដីកាឃុំខ្លួន បុរសជាប្តីកំណាចម្នាក់នៅក្នុងពន្ធនាគារបណ្តោះអាសន្ន ក្រោយពីជនម្នាក់នេះបានធ្វើសកម្មភាពស្ទាក់កាប់ប្រពន្ធ២កាំបិតផ្គាក់ បណ្ដាលឲ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

លោក ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានឱ្យដឹងថា បុរសដៃដល់ជាប្តីកំណាច ដែលត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ននេះ ឈ្មោះ ជួ សេងហុង អាយុ៤៧ឆ្នាំ គឺបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ រី សុខុម អាយុ៣៦ឆ្នាំ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅផ្ទះរបស់ខ្លួននៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោកបានបន្តថា មូលហេតុដែលប្តីប្រើកាំបិតផ្គាក់កាប់ប្រពន្ធរហូតដាច់ក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនេះ គឺកើតមានឡើងក្រោយពីប្តីប្រពន្ធនេះបានកើតមានទំនាស់ជាច្រើនលើកច្រើនសារ ដោយបុរសជាប្តីប្រចណ្ឌប្រពន្ធ រហូតដល់ស្ត្រីងរគ្រោះជាប្រពន្ធ បានដាក់ពាក្យលែងលះនៅសាលាឃុំ ។

លោកបញ្ជាក់ថា កន្លងមកគ្រួសារនេះ តែងតែមានជម្លោះជាញឹកញាប់ ដោយសារតែបុរសជាប្តីចេះតែរករឿងប្រចណ្ឌប្រពន្ធដោយចោទប្រពន្ធខ្លួនថា មានប្រុស ហើយនៅមុនថ្ងៃកើតហេតុ ពួកគេទាំង២នាក់បានមកដាក់ពាក្យលែងលះគ្នានៅសាលាឃុំចង្ក្រង់ ។ បន្ទាប់ពីលែងលះ និងចែកទ្រព្យសម្បត្តិគ្នាបាន១ថ្ងៃ នៅព្រឹកថ្ងៃកើតហេតុស្ត្ររងគ្រោះជាប្រពន្ធបានដើរទៅផ្ទះដើម្បីយកខោអាវ ក៏ត្រូវបានជនដៃដល់ជាប្តីប្រដាប់ដោយកាំបិតផ្គាក់កាប់ចំនួន២កាំបិតបណ្តាលឲ្យដាច់.កស្លាប់ក្នុងថ្លុងឈាមតែម្តង ។

នៅចំពោះមុខនគរបាលបាល ជនដៃដល់បានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យមានការលែងលះ និងឈានឲ្យមានការកាប់សម្លាប់នេះ ក៏ព្រោះតែរូបគេចោទប្រកាន់ថា ស្ត្រីរងគ្រោះជាប្រពន្ធលួចមានសាហាយ ជាយូរមកហើយ និងនិយាយឌឺដងមកលើខ្លួនទៀតផង ៕

img_3646 img_4977 img_4976 img_4974 img_4970

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print