bratna

សភាពការណ៍បុណ្យអុំទូកថ្ងៃទី១ មានករណីលួច៣ករណី ទុកលិច២គ្រឿង

nkd-36x6_outline

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាសភាពការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦(ថ្ងៃទី១) ក្នុងព្រះរាជពិធី អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ មានករណីលួច ចំនួន ៣ករណី បង្ក្រាបបាន២ករណី ចាប់បាន២នាក់, ក្មេងវង្វេងម្តាយ២នាក់  ត្រូវបានប្រកាស និងប្រគល់ជូនអាណាព្យាបាលវិញ, ទូកលិច២គ្រឿង ត្រូវបានសង្គ្រោះនិងគ្មានគ្រោះថ្នាក់ និងភ្នាក់ងារសុខាភិបាល បានសង្គ្រោះអ្នកមានសុខភាពខ្សោយ ចំនួន៤នាក់ ទៅមន្ទីពេទ្យ។

ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ កងកម្លាំងនគរបាលជាតិ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យមានលក្ខណៈល្អប្រសើរ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណពី៦០ ទៅ ៧០ម៉ឺននាក់ ចូលទស្សនាដោយរីករាយ និងមានរៀបចំ កម្មវិធីប្រគំតន្រី្តតាមសួនច្បារជាការកម្សាន្តផងដែរ  ៕

%e1%9e%9b%e1%9f%85%e1%9e%80%e1%9e%a0%e1%9f%84 bratna

ដោយ៖ ប្រាថ្នា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print