unnamed-file-768x511

ក្របួចក្រុមចោរលូកហោប៉ៅក្នុងពេលបុណ្យអុំទូកបាន៨នាក់

nkd-36x6_outline

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន៨នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនដោយក្នុងនោះមានស្រី្ត៣នាក់ផង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួចបញ្ជូនទៅកាន់នាយកដ្ឋានដើម្បីក សាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅមុខព្រះបរមរាជវាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ជនសង្ស័យទាំងនេះនេះបានធ្វើឡើងជាក់ស្ដែងខណៈដែលពួកគេ បម្រុងនឹងធ្វើសកម្មភាព ក្នុងតំបន់ការពារA3 និងA3-1 នៅម្ដុំមុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានធ្វើឡើងក្រោយពីមានការការណែនាំពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់បានទាំង៨នាក់នេះរួមមានទី១-ឈ្មោះ ថុង រតនា ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ គ្រី ក្រែ ភេទ ប្រុស អាយុ១៨ឆ្នាំ ទី៣៖ឈ្មោះ កែវ សុជា ភេទប្រុស អាយុ១៦ឆ្នាំ ទី៤-ឈ្មោះ ពេជ្រ រាជ្យ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥-ឈ្មោះ រតនា សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ទី៦-ឈ្មោះ ជាម ពិសី ភេទស្រី អាយុ២៧ឆ្នាំ ទី៧-ឈ្មោះ សាន ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ និងទី៨-ឈ្មោះ សី ប៉ិច ភេទស្រី អាយុ៥៧ឆ្នាំ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតបាន ទូរស័ព្ទ និងលុយមួយចំនួនផងដែរ ហើយជនសង្ស័យត្រូវបាននាំខ្លួនទៅសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនិតិវិធី ៕

unnamed-file-768x511

ដោយ៖ ប្រាថ្នា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print