ជិះទូកដើរមើលសត្វអំពិលអំពែកសង្ស័យបុកគ្រិះស្ពានជ្រួលច្របល់លោតចូលទឹកលង់ស្លាប់៤នាក់

ចែករំលែក៖

ខេត្តកំពត៖ ប្រជាពលរដ្ឋមួយទូកទេសចរណ៏ដែលគេប៉ាន់ប្រមាណមានអ្នកជិះជាង៧០នាក់បានទៅកម្សាន្តមើលសត្វអំពិលអំពែកតាមព្រៃកោងកាងសង្ស័យអ្នកបើកទូកបុកគ្រិះស្ពានបណ្តាលឲ្យបែកធ្លាយទូកធ្វើឲ្យអ្នកជិះខ្លះជ្រួលច្របល់ និងខ្លះទៀតលោតចូលទឹកលង់ស្លាប់៤នាក់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៦នៅខាងត្បូងស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។

ជិះទូកមើលសត្វអំពិលអំពែកតាមព្រៃកោងកាងសង្ស័យបុកគ្រិះស្ពានជ្រួលច្របល់លោតចូលទឹកលង់ស្លាប់៤នាក់

ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចម្រុះបានចុះទៅជួយអត្តរាគមន៍ដើម្បីរកជនរងគ្រោះហើយបានរកឃើញសាកសពជាបន្តបន្ទាប់រហូតមកដល់រសៀលថ្ងៃទី១៥ ។

លោកស្នងការបានឲ្យដឹងទៀតថាទូកទេសចរណ៍នេះបានជួបគ្រោះថ្នាក់នៅគ្រាដែលវិលត្រលប់មករកចំណតវិញ ហើយពេលមកដល់ចំណុចខាងត្បូងស្ពានកំពង់បាយចៃដន់ទូកកសង្ស័យបុកគ្រិះស្ពានឬក៏គឿងនឹងខ្សាច់បណ្តាលឲ្យបែកធ្លាយទូកចូលទឹកហើយអ្នកជិះជ្រួលច្របល់ និងភ័យស្លន់ស្លោ ខ្លះក៏លោតចូលទឹកបណ្តាលឲ្យលង់ស្លាប់ម្តង។

លោកបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់នៅក្នុងឧបទ្ទវហេតុខាងលើ នេះ ទី១ឈ្មោះផាន់ យីវ ភេទស្រី អាយុ៧២ឆ្នាំ, ទី២ឈ្មោះ លឹម អាង ភេទស្រី អាយុ៤៧ឆ្នាំ ជាកូន បង្កើតឈ្មោះ ផាន់ យីវ (ជនរងគ្រោះទី១), ទី៣ឈ្មោះ សាន សុខហេង ភេទប្រុស អាយុ៩ឆ្នាំ ជាកូនរបស់ឈ្មោះ លឹម អាង (ជនរងគ្រោះទី២) ទាំង៣នាក់រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត និង ទី៤ឈ្មោះសុខ សុខុម ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកបន្តថា ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទូកឈ្មោះ សុខលី ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងខែ្មរ សង្កាត់អណ្តូងខែ្មរ ក្រុង-ខេត្ត កំពត ។ រីឯអ្នកបើកទូកឈ្មោះ រស់ ស្មាន់ អាយុជាង៥០ឆ្នាំ រស់នៅភូមិកំពង់ កណ្តាល ឃុំជុំក្រៀល ស្រុកទឹកឈូរ ខេត្តកំពត តែក្រោយកើតហេតុអ្នកបើកបរ ទូកខាងលើនេះបានរត់គេចខ្លួន ។

តាមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ កើតឡើងដោយសារតែម្ចាស់ទូកផ្ទុកភ្ញៀវលើសចំណុះ ហើយករណីនេះសង្ស័យ ថា ពេលបើកត្រឡប់មកវិញបានប៉ះគ្រិះស្ពានឬក៏ថ្មបណ្តាលឲ្យទូកបែកធ្លាយ ចូលទឹក និងធ្វើឲ្យអ្នកជិះភ័យខ្លះក៏លោតចុះទៅក្នុងទឹកមុនពេលដែលទូកលិច ទាំងស្រុង ។

មន្រ្តីដដែលបានបន្តទៀតថា សាកសពជនរងគ្រោះសមត្ថកិច្ចបានរកឃើញជា បន្តបន្ទាប់ចាប់ពីវេលាម៉ោងជាង៩យប់ថៃ្ងទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ រហូតដល់ ម៉ោងជាង១២ថៃ្ងត្រង់ថៃ្ងទី១៥ ខែវិច្ឆិកា ហើយគេសន្និដ្ឋានថា មិនមានជនរង គ្រោះបាត់ខ្លួនទៀតទេ បើពិនិត្យមើលតាមរយៈក្រុមគ្រួសារជិះទូកកម្សាន្តមើល សត្វអំពិលអំពែកនៅតាមព្រែកព្រៃកោងកាងនេះ៕

6 8 9 sd er kompott-1 7 3 ff 4 2 5 1

...

ដោយ៖ លីហ៊ាង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print