manutdsquard_large

បិសាចក្រហមជាក្លិបចំណាយថ្លៃឈ្នួលឲ្យកីឡាករច្រើនជាងគេលើពិភពលោក

nkd-36x6_outline

តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្លិបយក្សរបស់អង់គ្លេស Manchester United គឺជាក្លិបបាល់ទាត់ដែលចំណាយប្រាក់ឲ្យថ្លៃឈ្នួលដល់កីឡាករច្រើនជាងគេបំផុតលើពិភពលោក ដោយឈរនៅពីលើក្លិបយក្សរបស់អេស្ប៉ាញ Barcelona និង Real Madrid ទៅទៀត ។

ក្លិបបិសាចក្រហម Manchester United ជាក្លិបបាល់ទាត់ដែលឲ្យថ្លៃឈ្នួលកីឡាករច្រើនជាងគេបំផុតលើលោកដោយគិតជាមធ្យម៥,៧៧លានផោនសម្រាប់កីឡាករ១នាក់រយៈពេល១ឆ្នាំ។នេះជាការសិក្សាលើកីឡា៧ប្រភេទនិងក្លិបកម្រិតអាជីពធំ ចំនួន៣៣៣ ។

ចំណែកក្លិបយក្សរបស់អេស្ប៉ាញ Barcelona ជាក្លិបបាល់ទាត់ ដែលចំណាយថ្លៃឈ្នួលកីឡាករច្រើនបំផុតលំដាប់ទី២ដោយចំណាយគិតជាមធ្យម៥,៦៥លានផោន ក្នុង១នាក់រយៈពេល១ឆ្នាំ ខណៈដែល Manchester City ស្ថិតនៅលេខរៀងទី៣ ចំណាយគិតជាមធ្យម៥,៤២លានផោន និងក្លិបអតីតជើងឯក UEFA Champions League រដូវកាលមុនស្ដេចស Real Madrid ស្ថិតនៅលេខរៀងទី៤ចំណាយគិតជាមធ្យម៥,០៥លានផោន ។ បន្តបន្ទាប់មកទៀត មានក្លិបតោខៀវ Chelsea(5), Paris SG(6), Bayern Munich(7), Juventus(8), Arsenal(9), Liverpool(10) ៕

bestwagesclubs_large epltablebestwages_large manutdsquard_large

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print