ronald-2

Ronald Koeman នៅតែចង់ដឹកនាំក្រុមជម្រើសជាតិហុល្លង់នាថ្ងៃអនាគត

nkd-36x6_outline

លោក Ronald Koeman អ្នកចាត់ការ ទូទៅក្រុម Everton នៅក្របខ័ណ្ឌអង់គ្លេស Premier League បានបង្ហើបថា គាត់ចង់ទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់នៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់ ។

គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះគឺជាបេក្ខជនសំខាន់ជាងគេមកជំនួសតំណែងរបស់ លោក Louis van Gaal បន្ទាប់ពី World Cup ឆ្នាំ២០១៤ ។ ប៉ុន្តែសមាគមបាល់ទាត់ របស់ហុល្លង់សម្រេចចិត្តយកលោក Guus Hiddink ហើយក៏បន្តដល់លោក Danny Blind នៅក្នុងឆ្នាំ២០១៥ ។

Koeman បានចាកចេញពីក្លិប Southampton មកដឹកនាំក្រុម Everton មុនរដូវ កាលឆ្នាំ២០១៦-១៧ ហើយបានចុះហត្ថ លេខាដឹកនាំក្រុមក្នុងទឹកដី Goodison Park ចំនួន៣ឆ្នាំ ប៉ុន្តែគាត់នៅតែបង្ហាញពីសញ្ញាភ្លើងខៀវចង់ទៅកាន់តំណែងធំនៅក្នុងស្រុកកំណើតរបស់គាត់ ។

លោក Ronald Koeman បាននិយាយ ប្រាប់ទូរទស្សន៍ Fox Sports ថា “មហិច្ឆតា មួយរបស់ខ្ញុំគឺដឹកនាំក្រុមជម្រើសជាតិ ហុល្លង់ ខ្ញុំក៏ដឹងថា គ្រូបង្វឹកផ្សេងជាច្រើនក៏ចង់បានតំណែងនេះដែរ។ ប្រសិនបើខ្ញុំមាន ឱកាសខ្ញុំនឹងចាប់យកវាភ្លាម ។ ខ្ញុំពិតជា ចង់ដឹកនាំក្រុមជម្រើសជាតិណាស់កាលពីឆ្នាំ២០១៤ ដោយខ្ញុំគិតថាវាគឺជាពេល វេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំប៉ុន្តែពួកគេបែរជាជ្រើសរើសយក Hiddink ។ ពេលវេលាកន្លងមកពិតជាបង្ហាញថាពួកគេសម្រេច ចិត្តខុស” ៕

ronald-1 ronald-2

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print