griezmannlaliga_large

តារាឆ្នើម Griezmann នឹងអវត្តមានពេល Atletico Madrid ប៉ះ Real Madrid នៅថ្ងៃសៅរ៍

nkd-36x6_outline

កីឡាករ Antoine Griezmann ខ្សែ ប្រយុទ្ធឆ្នើមក្រុម Atletico Madrid នឹងត្រូវអវត្តមានពេលដែលក្រុមរបស់ខ្លួនប៉ះជាមួយក្រុមយក្សស្តេចស Real Madrid នៅថ្ងៃ សៅរ៍នេះ ដោយសារតែរងរបួសជើងពេលលេងឲ្យក្រុមជម្រើសជាតិបារាំងក្នុងវគ្គ ជម្រុះ World Cup ។

កីឡាករ Griezmann បានរងរបួសជើង ត្រូវដូរចេញនៅនាទី៨៨ជំនួសដោយកីឡាករ N’Golo Kante អំឡុងការប្រកួតឲ្យក្រុមជម្រើសជាតិបារាំងឈ្នះស៊ុយអែត ២-១ នៅជម្រុះ World Cup 2018 កាលពីចុង សប្ដាហ៍កន្លងទៅ ។

បើតាមប្រភពព័ត៌មានពីភ្នាក់ងារ Marca បានឲ្យដឹងថា ក្លិប Atletico បានទទួល របាយការណ៍ពីក្រុមជម្រើសជាតិបារាំងថា កីឡាករវ័យ២៥ឆ្នាំ Griezmann បានរងរបួសជើងហើយនឹងត្រូវសម្រាកខកខានការ ប្រកួត។ ដំណឹងនេះក៏ជាការព្រួយបារម្ភ របស់ក្លិប Atletico Madrid ដែរដែលអវត្តមានកីឡាករដ៏សំខាន់មួយនេះ ។

នៅក្រុមខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ម្ចាស់ស្បែកជើងមាស Euro 2016 រូបនេះបានបង្ហាញខ្លួនទាំង១០ប្រកួតនៅ រដូវកាលនេះនិងស៊ុតបាន៦គ្រាប់ជួយក្រុម Atletico Madrid ឈរលេខ៤បច្ចុប្បន្ន ។

គួរបញ្ជាក់ថា ក្រុម Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Vicente Calderon ស្វាគមន៍ក្រុមកំពូលតារាងស្តេចស Real Madrid នៅម៉ោង២និង៤៥នាទីរំលង អធ្រាត្រត្រូវនឹងរាត្រីថ្ងៃអាទិត្យនៅកម្ពុជាចុងសប្ដាហ៍នេះ ៕

griezmannlaliga_large madrid

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print